ភ្នំពេញ: បុរសម្នាក់បើករថយន្តលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់អស់២កង់ កល់ទ្រូងជាប់ទៅមុខលែងរួច កាលពីម៉ោង១១យប់ថ្ងៃអង្គារទី៣ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តាយផ្លូវលេខ២៨៩ មុខច្រកចូលផ្សារទួលគោក សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពត៌មានពីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AC-4668 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងទិសដៅ ពីត្បូងទៅជើងយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ ២កង់ ចំណែករថយន្តកល់ជាប់ទ្រូងផ្លូវជាប់ទៅមុខលែងរួច តែសំណាងល្អ មិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេភ្លាមៗនោះ រីឯអ្នកបើករថយន្ត បានគេចខ្លួនបាត់ស្រមោល។
បន្ទាប់ពកើតហេតុសមត្ថកិច្ចជំនាញចរាចរចុះមក ស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ជ្រោយពេជ្រ