ទំនាក់ទំនងអាមេរិក និងចិន បានឈានដល់ដំណាក់កាលថ្មីមួយទៀតហើយ ក្រៅពីវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម គឺវិស័យព័ត៌មាន ដោយពេលនេះ អាមេរិកសងសឹកចិន ដោយបណ្តេញអ្នកសារព័ត៌មានចិន៦០នាក់ចេញពីអាមេរិក ដោយហេតុថាផ្សព្វផ្សាយព័ត៌មាន លឿនខ្វះការពិត ។
ក្នុងពេលដែលចិនមានករណីឆ្លងរាលដាលនៃវីរុស Covid-19 អ្នកសារព័ត៌មានអាមេរិកនៅក្នុងប្រទេសចិន បានផ្សព្វផ្សាយព័ត៌មាន លឿនខ្វះការពិត ហើយថែមទាំងផ្សាយថា ចិនលាក់បាំង ព័ត៌មាន ថា ចិនជា«ជំងឺអាស៊ី»ធ្វើឲ្យចិនខឹងសម្បាយ៉ាងខ្លាំង ដោយបានសម្រេចបណ្តេញអ្នកសារព័ត៌មានអាមេរិក ៣នាក់ មកពីសារព័ត៌មាន Wall Street Journal ។
នៅពេលនេះអ្នកឆ្លងរាលដាល និងអ្នកស្លាប់នៅអាមេរិក កើនឡើងខ្ពស់ដោយសារវីរុស Covid-19 បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋអាមេរិក ។ ជាមួយគ្នានោះអាមេរិកក៏បានសម្រេចបណ្តេញអ្នកសារព័ត៌មានជនជាតិចិនមកពីស្ថាប័នព័ត៌មានចំនួន៥ផ្សេងគ្នា រហូតដល់៦០នាក់ ឲ្យវិលត្រឡប់ទៅប្រទេសវិញចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ។
បច្ចុប្បន្នអ្នកសារព័ត៌ចិននៅលើទឹកដីអាមេរិក មានរហូតដល់ទៅ ១៦០នាក់ ហើយអាមេរិក និងបណ្តេញចេញ៦០នាក់ នៅសល់ត្រឹមតែ១០០ប៉ុណ្ណោះ។ ប៉ុន្តែអាមេរិក មិនបានបញ្ជាក់ថា បណ្តេញចេញដោយសារតែមូលហេតុអ្វីនោះឡើយ។
ចំណែកចិនបណ្តេញអ្នកសារព័ត៌មាន ៣នាក់របស់ Wall Street Journal គឺដោយសារតែអ្នកសារព័ត៌មានទាំងនោះបានចុះផ្សាយព័ត៌មាន ប្រកាន់ជាតិសាសន៍ ដោយហៅចិនថាជា «អ្នកជំងឺអាស៊ី»។ មិនតែប៉ុណ្ណោះសារព័ត៌មាន Wall Street Journal មិនសុំទោស តាមការចង់បានរបស់ចិន ទើប រដ្ឋាភិបាលទីក្រុងប៉េកាំង សម្រេច បណ្តេញចេញ។
នេះជាហេតុផលច្បាស់លាស់ក្នុងការបណ្តេញ។ ចំណែកអាមេរិកវិញ មិនបានបង្ហាញពីហេតុផលណាមួយដែលបណ្តេញអ្នកសារព័ត៌មានចិននោះឡើយ ។សកម្មភាបខាងលើរបស់អាមេរិក គឺមានចេតនា ក្នុងការសងសឹកដល់ប្រទេសចិនជុំវិញ អ្នកព័ត៌មាន ប្រចំាំនៅប្រទេសទាំងពីរ៕