ភ្នំពេញ: ដើម្បីបង្ការ និងទប់ស្កាត់នៃជំងឺរីករាលដាល COVID-19 នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបិទការរៀបចំអង្គរសង្ក្រាន្តនៅក្នុងខេត្តសៀមរាប និងសម្រេចឱ្យបិទសាលានៅទីរួមខេត្តសៀមរាបជាបណ្តោះអាសន្នផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ តាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅក្នុងសន្និសីទនៅល្ងាចថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា វិធានការទាំងនេះបានធ្វើឡើងបន្ទាប់ពីកម្ពុជា បានរកឃើញថា ជនជាតិខ្មែរម្នាក់នៅក្នុងខេត្តសៀមរាប ដែលបានកើតជំងឺ COVID-19 ឆ្លងពីបុរសជនជាតិជប៉ុនម្នាក់ ៕
...