​នាំ​ក្រុម​ចោរប្លន់​ចាប់ជំរិត​ថៅកែ​ទិញ​ស្រូវ​និង​ចងការ​ប្រាក់​២​នាក់​ទៅ​ប្រាប់​កន្លែង​ពួក​គេ​យក​គ្រឿងអលង្ការ​លក់

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​៖​ បន្ទាប់​ពី​មាន​ករណី​ប្លន់​ថៅកែ​ទិញ​ស្រូវ​និង​ចងការ​ប្រាក់​កាល​ ពី​អំឡុង​ប៉ុន្មាន​ថ្ងៃមុន​នៅ​ស្រុក​ឧដុង្គ​សមត្ថកិច្ច​នគរបាល​ខេត្ដ​បាន​បើក​ប្រតិបត្ដិការ​ស្វែងរក​ក្រុម​ជន​ដៃដល់​រហូត​ឃាត់ខ្លួន​ បាន​២​នាក់​នៅ​យប់​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​ ២០១៥​ នៅ​ចំណុច​ភូមិ​ព្រៃ​គុយ​ ឃុំ​ ត្រ​ញំ​ង​គង​ ស្រុក​សំរោង​ទង​ ខេត្ដកំពង់ស្ពឺ​។​

IMG-20160109-WA0026 (1)

​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ សឿ​ន​ ស៊ី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ ត្រ​ញំ​ង​វែង​ ឃុំ​ដំណាក់​រាំង​ ស្រុក​ឧដុង្គ​ ខេត្ដកំពង់ស្ពឺ​ និង​ឈ្មោះ​ ស៊ី​ម​ សេ​ម​ ភេទ​ ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ខ្សាច់​ពូន​ ឃុំ​-​ស្រុក​ជាមួយ​គ្នា​។​

​មន្ដ្រី​នគរបាល​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៦​ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​រក​ កន្លែង​លាក់​ទុក​អាវុធ​នៅ​ម្ដុំ​ត្រ​ញំ​ង​វែង​ ឃុំ​ដំណាក់​រាំង​ ស្រុក​ឧដុង្គ​ ដែល​ជា​កន្លែង​ ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​រួច​យក​ អាវុធ​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ក្បែរ​ភូមិ​ដែល​ ពួក​គេ​ធ្វើ​សកម្មភាព​ចាប់​ស្ដ្រី​រង​គ្រោះ​ ប្លន់​និង​ជំរិត​យក​ប្រាក់​ ។​

​លោក​ឧត្ដមសេនីយ៍ត្រី​ សោម​ បូ​រ៉ា​ ស្នងការ​រង​នគរបាល​ខេត្ដ​ទទួល​បន្ទុក​ ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ឃាត់​ ខ្លួន​បាន​ក្រុម​ជនសង្ស័យ​នេះ​រួច​មក​សមត្ថកិច្ច​របស់​លោក​បាន​នាំ​ជន​ទាំង​២​នាក់​ទៅ​ចង្អុលបង្ហាញ​កន្លែង​លាក់​ទុក​អាវុធ​ដោយ​រក​ឃើញ​អាវុធ​ខ្លី​ម៉ាក​កា​៥៤​មួយ​ដើម​ ទៀត​ព្រមទាំង​វត្ថុ​តាង​មួយ​ចំនួន​ពាក់ព័ន្ធ​ ក្នុង​ការ​ធ្វើ​សកម្មភាព​។​ដោយឡែក​ទ្រព្យសម្បត្ដិ​របស់​ស្ដ្រី​រង​គ្រោះ​មាន​ដូច​ជា​ខ្សែដៃ​ខ្សែ​ក​និង​ចិញ្ចៀន​ប្រមាណ​ជិត​២​តម្លឹង​ដែល​ក្រុម​ជនសង្ស័យ​ដោះ​យក​ពី​ស្ដ្រី​រង​ គ្រោះ​ពួក​គេ​សារភាព​ថា​បាន​យក​ទៅ​ លក់​ឱ្យ​អ្នកទិញ​លក់​មាស​នៅ​ផ្សារ​បាត់​ ដឹង​អស់ហើយ​។​ នៅ​ថ្ងៃ​ដដែល​សមត្ថ​ កិច្ច​នគរបាល​ខេត្ដ​បានឱ្យ​ជនសង្ស័យ​ទាំង​២​នាក់​នាំ​ទៅ​កាន់​កន្លែង​ដែល​ពួក​គេ​យក​គ្រឿងអលង្ការ​ទៅ​លក់​ហើយ​អ្នកទិញ​បាន​ ប្រាប់​ថា​ខ្សែ​ក​ខ្សែដៃ​និង​ចិញ្ចៀន​នោះ​គេ​ បាន​រំលាយ​វា​ចូល​គ្នា​អស់ហើយ​តែ​យ៉ាងណា​សមត្ថកិច្ច​ឱ្យ​អ្នកទិញ​ទទួលស្គាល់​ថា​ពិតជា​បាន​ទិញ​គ្រឿងអលង្ការ​នេះ​ពី​ក្រុម​ ជនសង្ស័យ​ពិតមែន​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​ បាន​ឃុំខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ដ​ មក​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ចាត់ការ​បន្ដ​។​

​គួរ​រំលឹក​ថា​កាលពី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ព្រៃ​ក្បែរ​ភូមិ​ ត្រ​ញំ​ង​វែង​ ឃុំ​ដំណាក់​រាំង​ ស្រុក​ឧដុង្គ​ មាន​ករណី​ស្ទាក់​ប្លន់​និង​ចាប់ជំរិត​យក​ លុយ​២០.០០០​ដុល្លារ​ពី​ថៅកែ​ទិញ​ស្រូវ​និង​ចងការ​ប្រាក់​ម្នាក់​។​ ក្នុង​នោះ​ក្រុម​ ជនសង្ស័យ​បាន​ដោះ​យក​គ្រឿងអលង្ការ​ពី​ ស្ដ្រី​រង​គ្រោះ​មាន​ដូច​ជា​ខ្សែដៃ​២​ខ្សែ​ទម្ងន់​ ១​តម្លឹង​កន្លះ​និង​ខ្សែ​កមួយ​ខ្សែ​ព្រមទាំង​ ចិញ្ចៀន​មួយ​វង់​ ។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​រក​ឃើញ​អាវុធ​មួយ​ដើម​ម៉ាក​កា​៥៩​ដែល​ក្រុម​ ជនសង្ស័យ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ ៕​

IMG-20160109-WA0023

IMG-20160109-WA0025

IMG-20160109-WA0021 (1)

...

ដោយ៖ សេនា​ស័ក្ដិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print