ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មានករណីធ្លាក់ភ្លៀងកក់ខែលាយឡាំទៅដោយខ្យល់ព្យុះ(កន្រ្តាក់)បានកួចដំបូលផ្ទះស្រ្តីមេម៉ាយម្នាក់អស់ទាំងស្រុង ។
ករណីខ្យល់កន្រ្តាក់បង្កឲ្យរងការខូចខាត់ខាងលើ បានកើតឡើងនៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
របាយការណ៍នគរបាលស្រុកភ្នំក្រវាញ ផ្ទះ ១ខ្នងទំហ៊ុំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងក្ដា រនាបក្រាលក្ដា ជាកម្មសិទ្ធរបស់ស្រ្តីមេម៉ាយឈ្មោះ លន់ យ៉ង់ អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានកូនប្រុសស្រីចំនួន ៥នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
របាយការណ៍នគរបាលដដែល មុនកើតហេតុមេឃពណ៏ខ្មៅកល់រកភ្លៀង ដោយរលឹមស្រេចៗលាយឡាំទៅដោយផ្គរ ធ្លាក់ខ្យល់ព្យុះ(កន្រ្តាក់)ខ្លាំងៗក៍ស្រាប់តែកួចដំបូលផ្ទះអស់ទាំងស្រុងតែម្ដង ប៉ុន្តែទោសជាយ៉ាងណាក្ដីពុំបង្កការរងរបួសដល់មនុស្សឬសត្វនោះទេ ដោយឡែក៖ នៅក្រុង.ខេត្តពោធិ៍សាត់ក៍មានភ្លៀងធ្លាក់កក់ខែនោះដែរ រហូតមកដល់ម៉ោងនេះមេឃនៅស្រទុមនៅឡើយ៕ បុឹម ពិន