សហរដ្ឋអាមេរិក៖ គណៈកម្មាធិការសាខាគណៈបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋញូជើស៊ី សហរដ្ឋអាមេរិក ប្រារព្ធពិធីអបអរសាទរទិវារំលឹកខួបជ័យជំនះថ្ងៃ៧មករា កាលពីវេលាម៉ោង៦:០០ល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ ត្រូវនឹងព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅប្រទេសកម្ពុជា ។
ពិធីអបអរសាទរទិវារំលឹកខួបជ័យជំនះ៧មករា បានធ្វើនៅភោជនីយដ្ឋាន Saigon Maxim at 626 Washington Ave, Philadelphia, PA 19147 ដោយមានការអញ្ជើញចូលរួមជាអធិបតីរបស់លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតនៃព្រះរាជណាចក្រកម្ពុជាប្រចាំនៅវ៉ាស៊ីុនតោនឌីស៊ី និង លោក ទួយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិរួមទាំងមានចូលរួមពីសមាជិកសមាជិកាសាខាគណៈបក្សប្រជាជនកម្ពុជាក្រុមការងារ ក្រុមយុវជនមកពីបណ្តារដ្ឋផ្សេងៗទូទាំងសហរដ្ឋអាមេរិក ។
ក្រុមយុវជនគណៈបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិកបានគួសបញ្ជាក់ថាៈ យើងទាំងអស់គ្នាដឹងច្បាស់ណាស់ថា ៧មករា ឆ្នាំ១៩៧៩បាននាំមកនូវសន្តិភាព និងជីវិតទី២ដល់កម្ពុជាទាំងមូល។ នេះជាការពិតនៃសច្ចភាពដែលខ្មែរគ្រប់រូបត្រូវតែចង់ចាំ ។ បើគ្មានថ្ងៃ៧កមរា១៩៧៩ ពួកគេទាំងអស់គ្នាក៏មិនទទួលបានការផ្តល់កំណើតពីឪពុកម្តាយដែលបានឆ្លងកាត់រួចផុតនៃរបបបនប្រល័យពូជសាន៍នេះដែរ ៕
ដោយ៖ សុខ ខេមរា