ចាប់​ចិន​៣​នាក់ ​ពាក់ព័ន្ធ​ករណី​ចាប់​បង្ខាំង​ជំរិត​ទារ​ប្រាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ​៖ ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ព្រះសីហនុ ​កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២០​នេះ​កន្លង​ទៅ​នេះ ​បាន​បើក​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ ​បង្ក្រាប​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​ បង្ក​ដោយ​ជន​ជាតិ​ចិន​មួយ​ក្រុម​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​សង្ស័យ៣​នាក់ និង​រំដោះ​ជនរងគ្រោះ​ជា​ស្ត្រី​ម្នាក់។
ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ ១.​ឈ្មោះ NIU YAYA ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ លិខិតឆ្លងដែន​គ្មាន ស្នាក់នៅ​ក្រុម​ទី​៧ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ។ ២.​ឈ្មោះ REN WANG PU ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ ចងការ​ប្រាក់ លិខិតឆ្លងដែន គ្មាន ស្នាក់នៅ ក្រុមទី​៧ ភូមិ​៤ សង្កាត់​៤ ក្រុង​​ខេត្ត​ព្រះសីហនុ និង​៣.​ឈ្មោះ ZHANG ER HU ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ ចងការ ប្រាក់ កាន់​លិខិតឆ្លងដែន​លេ​ខៈ EH5604091 ស្នាក់នៅ ក្រុមទី​០៧ ភូមិ​៤ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះសីហនុ។
ចំណែក​ជនរងគ្រោះ​ឈ្មោះ GUO ZHEN ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ ទេសចរណ៍ ស្នាក់នៅ​ភូមិ​១ សង្កា ត់​៤ ក្រុង​ខេត្ត​ព្រះសីហនុ។
នគរបាល ​បានឲ្យដឹងថា នៅវេលា​ម៉ោង​១០ យប់​ថ្ងៃ​ទី​៩ ខែ​មីនា មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ទៅប្ដឹង​សមត្ថកិច្ច​ថា មាន​មិត្តស្រី​របស់​គេ​ម្នាក់ ​ត្រូវ​បាន​ពួក​ក្រុម​ចងការ​ប្រាក់ចាប់​យក​ទៅ​បង្ខាំង​ទុក​នៅ​កន្លែងមួយ​ដែល​មិន​ស្គាល់។ ក្រោយពី​ទទួល​បាន​ពាក្យ​បណ្តឹង​នោះ​ភ្លាម​ លោក​ឧត្ដមសេនីយ៍ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចាត់តាំង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ ចុះ​ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ រហូត​ឈាន​ដល់​ការកំណត់​ទីតាំង​ ដែល​ជនសង្ស័យ​បង្ខាំង​ជនរងគ្រោះ ទើប​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៤​ចុះទៅ​ដល់​ទី​តាំង​នោះ ជា​លទ្ធផល រំដោះ​ជន​រង គ្រោះ​នាក់ ភេទ​ស្រី និង ឃាត់ខ្លួន​បាន​ជនសង្ស័យ​៣​នាក់ សុទ្ធតែ​ជនជាតិ​ចិន​ដូចគ្នា​នៅក្នុង​បន្ទប់​តែមួយ។ ជាមួយ​នោះ​ សមត្ថកចិ្ច​បានធ្វើ​ការដកហូត​វត្ថុតាង​មួយចំនួន​រួមមាន
លិខិត​ខ្ចី​ប្រាក់​ចំនួន​៤ សន្លឹក​ ដំបង​ដែក​រលាស់​១ ដើម លិខិតឆ្លងដែន​២ ក្បាល​ ខ្នោះដៃ​១  ស្រោម​ខ្នោះដៃ ១ ប៉ុងផ្តិតមេដៃ ១ ទូរសព្ទ​ដៃ ៣​គ្រឿង ម៉ាក i-Phone ពណ៌​ខ្មៅ ម៉ាក Vivo ពណ៌​ខ្មៅ ១ និង Vivo ពណ៌​ទឹកប្រាក់ ១​គ្រឿង​
កាបូប​ដាក់​កាត ១ ក្នុង​នោះ​មាន​កា​ត​រឹង​មួយចំនួន​កាបូប​ដាក់​ប្រាក់ ១ ក្នុងនោះ​មាន​ ប្រាក់ ៥ ០០០​រៀល​ ប្រាក់​ដុល្លារ ១៤ ដុល្លារ​អាមេរិក​ ​ប្រាក់ ៧០០Yuan កាត​រឹង​មួយចំនួននិងកាបូបស្ពាយ​ចំនួន ២ ។​ មូលហេតុ​ដំបូង​បណ្ដាល​ឲ្យ​កើតមាន​ការ​ចាប់​បង្ខាំង​ជំរិត​ទារ​ប្រាក់​នេះ​ គឺ​ជនរងគ្រោះ​ បាន​ទៅ​លេង​ល្បែងស៊ីសង​នៅ​ក្នុង​កាស៊ីណូ​មួយ លុះ​ពេល​ចាញ់​អស់​លុយ​ បាន​ខ្ចី​ ប្រាក់​ពី​ក្រុម​ចងការ​ប្រាក់​នៅ​ក្នុង​កាស៊ីណូ​នោះ​ដើម្បី​លេង​បន្ត។ ពេល​ជន​រង​គ្រោះ​លេង​ចាញ់​អស់ទាំង​ប្រាក់​ដើម និង​ប្រាក់​ចងការ ហើយ​គ្មាន​ប្រាក់​សង​ជនសង្ស័យ​ ទើប​ត្រូវ​ក្រុម​ម្ចាស់​ប្រាក់​ចាប់​នាង​យក​ទៅ​បង្ខាំង​ទុក​ ដើម្បី​ឲ្យ​ជនរងគ្រោះ​ទាក់ទង​ទៅ​ក្រុម​គ្រួសារ និង​វេរ​លុយ​មក​សង​ពួកគេ​វិញ ពេល​សង​ប្រាក់​រួចរាល់​ទើបបាន​ដោះលែង​ជនរងគ្រោះ។ តែ​សំណាងល្អ​ បាន​មិត្តភក្តិ​ទៅ​ប្តឹង​សមត្ថកិច្ចឲ្យ​ជួយ​រំដោះ​ទាន់​ពេល​វេលា ៕ដោយ៖ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print