ស្រវឹងស្រាចុះត្រាំទឹកប្រឡាយធ្លាក់ក្នុងអន្លង់ជ្រៅលង់ស្លាប់

ចែករំលែក៖

ខេត្តកណ្តាល: បុរសម្នាក់បានលង់ទឹកប្រឡាយស្លាប់ទាល់តែអណ្តែតទឹកទើបដឹង ខណៈផឹកស្រាស្រវឹងហើយទៅដេកត្រាំទឹកប្រឡាយ ដែលហេតុការណ៍នេះកើតឡើងកាលពី រសៀល ថ្ងៃ ពុធ ៣រោច ខែ ផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅក្រោយផ្ទះឈ្មោះ នុត មោក ភូមិបារុង ឃុំបារុង ស្រុកល្វាឯម ខេត្តកណ្ដាល ។

មន្ត្រីនគរបាល ស្រុកល្វាឯម បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ សាត សារ៉ាន់ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាថ្នាំអស់ជាង១លីត្រហើយទំនងស្រវឹងក្តៅក្រហល់ក្រហាយខ្លាំងពេកក៏ចុះទៅដេកត្រាំទឹកប្រឡាយតែម្នាក់ឯងតែចៃដន្យធ្លាក់ក្នុងអន្លង់ជ្រៅក៏បណ្តាលឲ្យលង់ទឹកស្លាប់តែម្តងទៅ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនគរបាលស្រុកល្វាឯម បានចុះដល់ទីតាំងត្រួតពិនិត្យនិងធ្វើកោសល្យវិច័យ បញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន ហើយក៏បានប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យរតាមប្រពៃណី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print