ក្រោយលេចព័ត៌មានអាមេរិកទិញវ៉ាក់សាំងប្រឆាំងកូវីដ-19ផ្ដាច់មុខធ្វើអោយអាល្លីម៉ង់ខឹងខ្លាំង

ចែករំលែក៖

អាល្លឺម៉ង់ជាប្រទេសឈរលំដាប់ទីបីនៅតំបន់អឺរ៉ុបបន្ទាប់ពីអុីតាលីនិងអេស្បាញ​ដោយក្នុងប្រទេស អាល្លឺម៉ង់​មានអ្នកសា្លប់ ១១ នាក់ និង ឆ្លងរាលដាល​ដល់មនុស្ស​ជាង៥៨០០នាក់​។ ជាមួយគ្នានេះអាល្លឺម៉ង់ក៏បានសម្រេចបិទព្រំដែន ជាមួយបារាំង ស្វីស និង ប្រទេសអូទ្រីស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំង។

ក្នុងពេល កំពុងដុតដៃដុតជើង ទប់ស្កាត់ កូវីដ-១៩ ក៏មានលេចចេញព័ត៌​មានថា​អាមេរិក​បានទិញសិទ្ធផលិតវ៉ាក់សាំងប្រឆាំងកូវីដពីក្រុមហ៊ុនអាល្លឺម៉ង់ផ្តាច់មុខ​ ធ្វើឲ្យរដ្ឋាភិបាលនិងពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាល្លឺម៉ង់ លោក Horst Seehofer បានឲ្យដឹងថា​អធិការបតី Agela Merkel ​ខឹងយ៉ាងខ្លាំង​ ដោយកោះប្រជុំជាបន្ទាន់ នៅថ្ងៃទី​១៦ខែមីនានេះ បន្ទាប់ពី ទទួលបានព័ត៌មានថា ក្រុមហ៊ុនផលិតឱសថ CureVac បានព្រមព្រៀងលក់ផ្តាច់មុខ ថ្នាំប្រឆាំងកូវីដ-១៩ ឲ្យទៅអាមេរិក​។
លោក Horst Seehofer បានបញ្ជាក់ថា កូវីដ-១៩ មិនត្រឹមតែជាវិបត្តិ សុខាភិបាលសាធារណៈនោះឡើយ គឺជាបញ្ហាសន្តិសុខជាតិ ។ លោកបន្តទៀតថា រដ្ឋាភិបាលត្រូវធានាដល់ ស្បៀងអាហារ និងថ្នាំព្យាបាល​ទៀតផង​ មិនត្រូវលក់សិទ្ធផ្តាច់មុខនាពេលនេះឡើយ។
សារព័ត៌មាន​ Die Welt ​បានផ្សាយថា លោកត្រាំ​បាន បានចំណាយប្រាក់​១ពាន់លានដុល្លារទិញវ៉ាក់សំាងផ្តាច់មុខពីក្រុមហ៊ុនអាល្លឺម៉ង់​​។ សារព័ត៌មាននេះបានដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះបញ្ចាក់ថា វ៉ាក់សាំង ប្រឆាំងកូវីដ-១៩​ផលិតសម្រាប់តែអាមេរិកប៉ុណ្ណោះ មិនអាចចែកចាយទៅប្រទេសផ្សេងសូម្បីតែអាល្លឺម៉ង់។
កាលពីថ្ងៃទី ២ខែមីនា ប្រធានក្រុមហ៊ុនផលិតឱសថ CureVac លោក Daniel Menichella បានទៅកាន់សេតវិមានជួបជាមួយ​ប្រធានាធិបតីដូណាល់ ត្រាំ និងអនុប្រធានាធិបតី Mike Pence។
ប៉ុន្តែអ្នកនាំពាក្យសេតវិមានបានច្រានចោល ការលើកឡើងខាងលើ ដែលថាអាមេរិក ទិញផ្តាច់មុខ វ៉ាក់សាំងពីអាល្លឺម៉ង់នោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print