ស្ដានទូតកម្ពុជានៅថៃ ប្រាប់ពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ​កូវីដ១៩ និងប្រាប់លេខទំនាក់ទំនង

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅថៃបានចេញសេចក្តីប្រកាសណែនាំដល់ប្រជាពលរដ្ឋខ្មែរ ទាំងអ្នកដែលកំពុងស្នាក់នៅសិក្សា អាជីវករ ឬបម្រើការងារ បើមិនចាំ​បាច់​ទេ ជៀសវាងកុំធ្វើដំណើរចេញពីប្រទេសថៃ និងអ្នកមានបំណងចូលមកប្រទេស​ថៃ ត្រូវតែតាមដានព័ត៌មានស្តីពីវិធានការនានារបស់ប្រទេសទាំងពីរឲ្យបានច្បាស់លាស់ និងពិចារណាឲ្យបានហ្មត់ចត់មុនសម្រេចចិត្តធ្វើដំណើរ ។

យោងតាមសេចក្តីជូនដំណឹងស្ថានទូតកម្ពុជា ពីម្សិលមិញ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លើវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩នៃប្រទេសទាំងពីរ ដោយ​បញ្ជាក់ថា បច្ចុប្បន្ននេះជំងឺកូវីដ-១៩បាននិងកំពុងរីករាលដាលទៅកាន់ប្រទេស និងដែនដីចំនួន១៥២ទូទាំងពិភពលោក។ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១២នាក់ និងប្រទេសថៃមានចំនួនអ្នកឆ្លងចំនួន១៤៧នាក់។

មន្ត្រីទូតបានណែនាំថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ សូមបងប្អូនពលករ សិស្ស និស្សិត និង អាជីវករ ដែលកំពុងសិក្សា ធ្វើការ និងរស់នៅក្នុងប្រទេសថៃ ត្រូវចូលរួមសហការជាមួយប្រទេសម្ចាស់ផ្ទះ បើមិនមានភាពចាំបាច់ សូមមេត្តាជៀសវាងការធ្វើដំណើរចេញពីប្រទេសថៃ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ ស្កាត់ការរាតត្បាតនៃជំងឺនេះទាំងអស់គ្នា ។ ទន្ទឹមនេះដែរ បងប្អូនពលរដ្ឋខ្មែរ ដែលមានបំណងចូលមកប្រទេសថៃ សូមមេត្តាតាមដានព័ត៌មានស្តីពីវិធានការនានារបស់ប្រទេសទាំងពីរឲ្យបានច្បាស់លាស់ និងពិចារណាឲ្យបាន ហ្មត់ចត់មុនសម្រេចចិត្តធ្វើដំណើរ។

ស្ថានទូតបញ្ជាក់ថា ពាក់ព័ន្ធនឹងរោគសញ្ញាផ្លូវដង្ហើមដូចជា ៖ ក្អក ឈឺបំពង់ក ហៀរសំបោរ ដកដង្ហើមថប់ណែនទ្រូង និងមានអាការៈគ្រុនក្តៅខ្លាំង ត្រូវទំនាក់ទំនឹងទៅនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃ តាមរយៈលេខ ០២-៥៩០ ៣០០០ ឬ Hotline ១៤២២ ជាបន្ទាន់ និងអាចទំនាក់ទំនងមកកាន់ ស្ថានទូតតាម​រយៈទូរស័ព្ទលេខ ០៩២- ៨០៥ ០៥៦១ ឬ ០៩៤ ០៩២ ៥៩០៥ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print