Update ៖ សន្តិសុខម្នាក់ ត្រូវបានឃាតក សម្លាប់ យ៉ាងរន្ធត់ នៅមុខធនាគារ ភ្នំពេញ ពាណិជ្ជ PPC Bank កន្លែងខ្លួនធ្វើការរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសសន្តិសុខឯកជនម្នាក់បានស្លាប់១រំពេច ខណៈត្រូវជនសង្ស័យជាឃាតក មិនស្គាល់អត្តសញ្ញាណ បានមកចាក់សម្លាប់នៅមុខធនាគារ ភ្នំពេញពាណិជ្ជ PPCBank កន្លែងជនរងគ្រោះធ្វើការ ហើយធ្វើសកម្មភាពរួច ក៏រត់គេចខ្លួនបាត់ ស្រមោលបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៦និង០០នាទីព្រឹក ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះ ឈ្មោះ ប៊ុន សុខចំរើន អាយុ៤៥ឆ្នាំ មុខរបរជាសន្តិសុខឯកជន ដែលទើបមកធ្វើការបានប្រហែល១ខែ មានស្រុកកំណើតនៅខេត្តបាត់ដំបង។ មានប្រពន្ធឈ្មោះ ផន វន រស់នៅខេត្តកំពង់ស្ពឺ ។ បើតាមការរៀបរាប់របស់កូនប្រុស ជនរងគ្រោះឈ្មោះ ប៊ុន ចាន់រ៉ាត់ អាយុ១៦ឆ្នាំបានប្រាប់អ្នកយកព័ត៍មានទាំងទឹកភ្នែកថា៖ ខ្លួនមិនបានដឹងថា ឪពុកមានគំនុំឬទំនាស់ជាមួយអ្នកណានោះទេ រហូតដល់ឃាតក បានយកកូនកាំបិតចិតបន្លែចាក់ចំពោះជាច្រើនកាំបិតបណ្ដាលអោយលោកឪពុកស្លាប់យ៉ាងអាណោចអាធម៌ ក្នុងនោះដែរខ្លួនក៏អំពាវនាវសូមអោយកម្លាំងនគរបាលធ្វើការស្រាជ្រាវចាប់ជនល្មើសដៃដល់យកមកចាត់ការតាមច្បាប់ផង ។

ករណីនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ជាករណីជម្លោះបង្ករបួសស្នាម ឬហិង្សាគំនុំគំគួននៅឡើយទេ ។
ភ្លាមៗគេឃើញលោក សុង លី ស្នងការរង នៃស្នងការនគរបាលរាជធានីភ្នំពេញ និងលោកអធិការខណ្ឌបឹងកេងកង ចុះដល់កន្លែងកើតហេតុ ដើម្បីហ៊ុំព័ទ្ធកន្លែងកើតហេតុ ប្រមូលភស្តុតាង ធ្វើកំណត់ហេតុស្តាប់ចម្លើយសាច់ញាតិជនរងគ្រោះ សាក្សី បុគ្គលិកធានាគារ ដើម្បីឈានដល់
កំណត់មុខសញ្ញាជនដៃដល់។ ដោយឡែកសពជនរងគ្រោះ ក៏បានដឹកយកទៅវត្តស្ទឹងមានជ័យដើម្បីធ្វើកោសល្យវិច្ឆ័យតាមនីតិវិធី៕ដោយ៖ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print