លោក ហេង ប៊ុន​គៀត អ្នក​ជំនាញ​ឱសថ ! ​អាល់កុលភាគច្រើន ដែល​លក់​តាម​អន​ឡាញ ​គឺ​ក្លែងក្លាយ ​

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋមួយចំនួនដែលទិញអាល់កុល តាមការឡាយលក់តាមប្រព័ន្ធ​​អន​ឡាញ ត្រូវតែប្រុងប្រយ័ត្ន ព្រោះអាល់កុលទាំងនោះ មិនបាន​ឆ្លងកាត់​ការ ​ពិសោធន៍ គឺជា​ផលិតផល​ក្លែងក្លាយ​ និង​ប៉ះពាល់​ដល់​សុខភាព​ ។ នេះបើតាមការបញ្ជាក់ពី លោក ហេង ប៊ុន​គៀត អ្នក​ជំនាញ​ឱសថ និង​ជា​ប្រធាន​នាយកដ្ឋាន​ឱសថ ​នៃ​ក្រសួង​សុខាភិបាល ។
លោក ​ហេង ប៊ុន​គៀត អ្នកជំនាញ​ឱសថ​ និង​ជា​ប្រធាន​នាយកដ្ឋាន​ឱសថ​ នៃ​ក្រសួងសុខាភិបាល ​បាន​ឲ្យដឹងនៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ២០២០ នេះ​ថា ​ស្របពេល​ការកើនឡើង នៃ​ការឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ ឬ COVID-19 ប្រជាពលរដ្ឋ​ជាច្រើន ​កំពុង ស្វែងរក​ជាវ​នូវ​ម៉ាស​ និង​អាល់កុល ​ស្ទើរ​គ្រប់​ទីកន្លែង នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ។ ​
ដើម្បី​បែងចែក​អាល់កុល​ពិត ឬ​ក្លែងក្លាយ​ សម្រាប់​ប្រជាពលរដ្ឋ មាន​ដូចជា ​ អាល់កុល​ពិត ​គឺ​មាន​ការលក់ ​នៅតាម​ឱសថស្ថាន​ រួមមាន​ទាំង​មានការ​ចុះបញ្ជី​ការ ​និង​ចំណុះ នៃ​ប្រភេទ ដែល​មានតែ​៦ ​ប្រភេទ​ប៉ុណ្ណោះ​។ ​ចំណែក​អាល់កុល​ក្លែងក្លាយ ​គឺ​ពុំ​ឆ្លងកាត់​ការ​ពិសោធ​ន៍ ​ឡើយ ជាពិសេស​ការ​លក់​តាម ប្រព័ន្ធ​អន​ឡាញ ​ ជាដើម​។ អ្នកជំនាញ​ឱសថ ​បាន​បញ្ជាក់ទៀតថា បន្ទាប់ពី​ករណី​វីរុស បានកើត​ឡើង​នៅ​កម្ពុជា ក្រសួងសុខាភិបាល បាន​ចាត់ វិធានការ​ពិន័យ​ទៅលើ​ម្ចាស់​ឱស​ថស្ថាន ៧​កន្លែង ស្ថិត​ក្រោយ​វត្ត​មហាមន្ត្រី ក្នុង​សង្កាត់​អូឡាំពិក ខណ្ឌចំការមន ដែល​លក់​ផលិតផល​អាល់កុល

ក្លែងក្លាយ​។ ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ភាគច្រើន​ពុំ​ទាន់​ជ្រាប​លម្អិត​ពី​វិធី​ត្រួត​ពិនិត្យ​អាល់កុល ថា​តើ វា​ពិត ឬ​ក្លែងក្លាយ​នោះ​ តែ​បានឱ្យដឹងថា​ ជាទូទៅ អាល់កុល​ ដែល​ពួកគេ​ប្រើប្រាស់ ​គឺ​ទិញ​មកពី​ឱសថស្ថាន ​ឬ​មន្ទីរពេទ្យ​។
បើ​តាម​ការ​ឱ្យ​ដឹង​រប​ស់​ក្រសួងសុខាភិបាល ​កាលពីពេល​ថ្មីៗ​នេះ អាល់កុល​ សម្រាប់​ប្រើប្រាស់ សម្លាប់​មេរោគ ​គឺជា​ល្បាយ ​ដែល​មាន​សារធាតុ​អេតាណុល ​លាយ​ជាមួយ​ទឹក ​ដោយ​មិន​ត្រូវ​មាន​សារធាតុ ផ្សេង​ឡើយ ​ជាពិសេស ​មេ​តា​ណុល ​ដោយសារ​សារធាតុ​នេះ មាន​មុខងារ​សម្លាប់​មេរោគ​ខ្សោយ​បំផុត​ ឬ បណ្តាលឱ្យ​ពុល ​និង​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ​ប្រសិន​ក្នុង​ករណី​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ ៕ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print