ថៃសម្រេចបិទច្រកទ្វាអន្តរជាតិ(អូរស្មាច់)បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺCOVID-១៩

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី២១​ ខែមីនា ឆ្នាំពី២០២០ អាជ្ញាធរថៃខេត្តសុរិន និងអាជ្ញាធរខេត្តឧត្ដរមានជ័យ បានប្រកាសបិទច្រកទ្វាអន្តរជាតិអូស្មាច់ ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់និងការពារនៃការរីករាលដាល ជំងឺCOVID.១៩។

លោកហួរតារារឹទ្ធ ប្រធានស្នាក់ការច្រកទ្វាអន្តរជាតិអូរស្មាច់បានបញ្ជាក់ថា ការបិទច្រកទ្វាអន្តរជាតិអូរស្មាច់ គឺជាការសំណូមពររបស់អាជ្ញាធរថៃ គឺដោយសារនៅខេត្តសុរិនមាននាក់ផ្ទុកមេរោគCOVID.១៩ ដើម្បីការពារនិងទប់ស្កាត់ការរាត្បាតជំងឺ ដោយឡែករថយន្ដដឹកទំនិញ និងកសិផល របស់ពលរដ្ឋ ទាំងពីរប្រទេស នៅធ្វើចរាចរណ៍ជាធម្មតា។

បើតាមការលើកឡើងរបស់លោក ឃ្លោក ហួត ប្រធានមន្ទីសុខាភិបាលខេត្តឧត្ដរមាន​ជ័យ បានបញ្ជាក់ថា រហូតមកទល់និងពេលនេះ មេរោគCOVID.១៩មិនទាន់រកឃើញការផ្ទុកមេរោគនេះនៅលើពលរដ្ឋនៅខេត្តឧត្ដរមានជ័យណាម្នាក់ឡើយ ហើយករណីសង្ស័យយក​មក​ធ្វើតេសមានចំនួន២នាក់ និងសង្ស័យចំនួន៥នាក់ដែលមិនទាន់ពិនិត្យឃើញ និងដាក់ពួកគាត់អោយរស់នៅផ្ទះដាច់ដោយឡែកពីគេ។

ទោះជាគ្មាន ការឆ្លងមេរោគទៅលើពលរដ្ឋនៅខេត្តឧត្ដរមានជ័យណាម្នាក់ តែអាជ្ញា​ធរខេត្តក៍ដូចជាជំនាញពាក់ពន្ធ័គឺមានការប្រុងប្រយត្ន័និងការពារ​ជូនពលរដ្ឋ ជាប់ជានិច្ច ៕  ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print