នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់​ ​ករណី​ឆក់ទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញៈ-នារីម្នាក់ខណៈកំពុងជិះម៉ូតូត្រូវបានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចហើយតែរត់មិនរួចត្រូវ កម្លាំងព្រហ្មទណ្ឌខណ្ឌឬស្សីកែវ ស្រាវជ្រាវចាប់បាន ជនសង្ស័យម្នាក់ ចំណែកជនសង្ស័យម្នាក់រត់គេចខ្លួនបាត់។ ហេតុកាលនេះកើតឡើងកាលពី វេលាម៉ោង 14និង05នាទីរសៀល នៅថ្ងៃទី 20 ខែមីនា ឆ្នាំ 2020 ចំណុចផ្លូវជាតិលេខ 5 ក្រុមទី4 ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

– ជនរងគ្រោះឈ្មោះ អូន បុប្ផា ភេទស្រី អាយុ 26 ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ 388 E4 ផ្លូវលេខ 128 ក្រុងទី 10 ភូមិ 2 សង្កាត់មិត្តភាព ខណ្ឌ 7 មករា។

ជនសង្ស័យឈ្មោះ ចូវ យ៉ាំងតាយភេទប្រុសជនជាតិវៀតណាមអាយុ20ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះជួល ផ្លូវលំ ក្រុមទី 14 ភូមិផ្សារតូច សង្កាត់ទួលសង្កែទី1ខណ្ឌឫស្សីកែវ(មានសារធាតុណៀន) ។
– សម្ភារៈបាត់បង់:
1/ទូរសព្ទដៃមួយគ្រឿងម៉ាក iphone11promaxពណ៌ខ្មៅ លេខទូរសព្ទ 098 43 55 45, 086 54 54 37 ។
– សម្ភារៈ​ដកហូត:
1/ ម៉ូតូមួយគ្រឿងម៉ាក honda dream C125 ពណ៌ខ្មៅ​ សេរីឆ្នាំ2020 ពាក់ស្លាកលេខភ្នំពេញ 1IF-2344 ។

លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា៖ នៅថ្ងៃកើតហេតុខាងលើជនរងគ្រោះរួមនឹងមិត្តភក្កិពីរនាក់បានជិះម៉ូតូរម៉កកង់បីចេញពីផ្សារកណ្ដាលធ្វើដំណើរទៅផ្ទះមិត្តភក្កិនៅសង្កាត់ច្រាំងចំរេះទី 2 ខណ្ឌឫស្សីកែវ លុះមកដល់ចំណុចកើតហេតុលើមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក honda dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ 2020 ពាក់ស្លាកលេខភ្នំពេញ1iF-2344ដោយធ្វើសកម្មភាពឆក់ទូរសព្ធ័ជនរងគ្រោះ លុះដល់វេលាម៉ោង 23:30 នាទី ថ្ងៃទី 21 ខែមីនា ឆ្នាំ 2020 កម្លាំងផ្នែកជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះចូវ យ៉ាំងតាយ ចំណុចផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី 1 ខណ្ឌឬស្សីកែវ រួមនឹងមធ្យោបាយធ្វើសកម្មភាព ចំណែក ជនសង្ស័យម្នាក់រត់គេចខ្លួនបាត់។
+ ចំពោះមុខផ្នែកជំនាញខណ្ឌនិងប៉ុស្តិ៍ធ្វើការស្រាវជ្រាវរកបក្ខពួកបន្ថែម+រកទូរសព្ធ័ជនរងគ្រោះ។

ក្រោយពេលកើតហេតុខាងលើនេះជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាក់ការទៅតាមនិតិវិធីផ្លូវច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print