មិនពាក់ព័ន្ធករណីឃាតកម្ម ឬកើតជំងឺCovid 19 ឡើយ ខណៈដែលពលរដ្ឋប្រទះឃេីញមនុស្សដេកស្លាប់ទាំងអាក្រាតកាយនៅក្នុងព្រៃសង្កែ​ ផ្អេីលទាំងយប់

ចែករំលែក៖

នំពេញ​ ៖​ មានហេតុការណ៍ភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋមួយបានកេីតឡេីង​ ខណៈពេលដែលពួកគាត់ប្រទះឃើញមនុស្សដេកស្លាប់ នៅត្រង់ចំណុចក្នុងព្រៃសង្កែ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ នៅវេលាម៉ោង១៨និង៤៥នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០​ ។
សាកសពមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ដេកស្លាប់ទាំងអាក្រាតកាយ ។
បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនពេលកើតហេតុ កាលពីប្រមាណ២ទៅ៣ថ្ងៃមុនគាត់បានឃើញជនរងគ្រោះរូបនេះ ដើរដោះអាវស្លៀកខោបារ៉ា ។ លុះដល់ថ្ងៃកើតហេតុ ក៏ប្រទះឃើញសពតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យ ហើយបើផ្អែកតាមការកោសល្យវិច័យរបស់ លោកឧកញ៉ា វិជ្ជះបណ្ឌិត នង សុវណ្ណរ័ត្ន បានសន្និដ្ឋានថា សពរងគ្រោះស្លាប់ដោយសារ ការអត់អាហារជាច្រើនថ្ងៃបណ្តាលអោយគាំងបេះដូង មិនពាក់ព័ន្ធករណីឃាតកម្ម ឬ កើតជម្ងឺ Covid19 ឡើយ ។
បច្ចុប្បន្ន​ សាកសពត្រូវបានសមត្ថកិច្ចដឹកយកទៅដង្កល់ទុកនៅវត្តទឹកថ្លាដើម្បីបូជាតាមប្រពៃណី៕ ដោយ៖​ ភារ៉ា​ ដង្កោ
   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print