កម្ពុជាផ្អាកនាំចេញស្រូវ និងអង្ករស ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ផ្អាកការនាំចេញស្រូវ និងអង្ករស ជាបណ្តោះអាសន្ន ក្រោយពេលសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងប្រកាសនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញនេះ។

ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ទៀតថា អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២០ ដើម្បីធានាបាននូវចីរភាពនៃការផ្គត់ផ្គង់អង្ករនៅក្នុងប្រទេស ក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមណែនាំដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់វិធានការតាមនីតិវិធី ជាធរមាន ផ្អាកការនាំចេញស្រូវ និងអង្ករស ចាប់ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ជាបណ្តោះអាសន្នរហូតដល់ មានការជូនដំណឹងជាថ្មី ។

សូមអានសេចក្តីជូនដំណឹងផ្លូវការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុទាំងស្រុងដូចខាងក្រោមនេះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print