ភ្នំពេញ ៖ ក្រសួងសុខាភិបាលនៅល្ងាចថ្ងៃទី ៣០ ខែ មិនា ឆ្នាំ២០២០ជូនដំណឹងថា ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ មិនអនុញ្ញាតឱ្យសេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ធ្វើការព្យាបាលអ្នកជំងឺកូវីដ១៩(COVID-19) និងធ្វើតេស្តរកមេរោគកូវីដ១៩ឡេីយ តែរាយការណ៍ជាបន្ទាន់ទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ ឬ
ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ព្រមទាំងធ្វើការណែនាំដល់អ្នកជំងឺឱ្យចេះអំពីរបៀបការពារខ្លួនការចម្លង ។
ខ្លឹមសារនៅក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថាក្រសួងសុខាភិបាលសូមជម្រាបជូនលោក លោកស្រី ដែលជាម្ចាស់
សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីបង្ការការឆ្លង និងការទប់ស្កាត់ការរីករាលដាលនៃជំងឺ
កូវីដ១៩ (COVID-19) ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំដូច
ខាងក្រោមនេះ ៖
១-មិនអនុញ្ញាតឱ្យធ្វើការព្យាបាលជំងឺកូវីដ១៩ និងធ្វើតេស្តរកមេរោគនៃជំងឺកូវដ១៩ នៅតាមសេវាពិនិត្យព្យាលឯកជនរបស់លោក លោកស្រី ជាដាច់ខាត លុះត្រាតែមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
២-ប្រសិនបើមានអ្នកជំងឺទៅពិនិត្យជំងឺនៅកន្លែងព្យាបាលរបស់លោក លោកស្រី ហើយអ្នកជំងឺនោះមានរោគ
សញ្ញាណាមួយក្នុងចំណោមរោគសញ្ញាដូចជា មានគ្រុនក្តៅយ៉ាងតិច ៣៨ អង្សាសេ ក្អក ហៀរសំបោរ ឈឺ
បំពង់ក ហត់ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពី ឬស្នាក់នៅក្នុងប្រទេសផ្សេងទៀតក្រៅពី
ប្រទេសកម្ពុជា ឬបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ បញ្ជាក់ពីមន្ទីរពិសោធន៍ក្នុងអំឡុងពេល ១៤ថ្ងៃ មុនចេញ
រោគសញ្ញា សូម លោក លោកស្រី ធ្វើការរាយការណ៍ជាបន្ទាន់ទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ ឬ
ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ព្រមទាំងធ្វើការណែនាំដល់អ្នកជំងឺឱ្យចេះអំពីរបៀបការពារខ្លួនការចម្លងរោគកូវីដី១៩ និងការចម្លងទៅអ្នកដទៃ ឬក្រុមគ្រួសារ។
៣-បន្ថែមពីលើនេះ លោក លោកស្រី ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ត្រូវបន្តការផ្សព្វផ្សាយ និង
ណែនាំទៅដល់គ្រូពេទ្យដែលបម្រើការងារនៅក្នុងកន្លែងព្យាបាលជំងឺរបស់ខ្លួនឱ្យអនុវត្តទៅតាមគោលការណ៍
ណែនាំរបស់ក្រសួងសុខាភិបាលខាងលើនេះឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមលោក លោកស្រី ដែលជាម្ចាស់សេវាពិនិត្យព្យាបាលជំងឺ
អស់អនុវត្តទៅតាមការណែនាំខាងលើនេះ ដោយសារតីទទួលខុសត្រូវខ្ពស់បំផុត។
បញ្ជាក់ ៖ ក្នុងករណីដែលក្រសួងសុខាភិបាលស្រាវជ្រាវរកឃើញថា មានកន្លែងព្យាបាលជំងឺឯកជនណាមួយមិនអនុវត្តតាមការណែនាំខាងលើនេះ ក្រសួងសុខាភិបាលនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតតាមផ្លូវច្បាប់ជាធរមាន៕