តម្លៃនៃការចតនៅក្នុងអាកាសយានដ្ឋានថ្លៃ ហើយយន្តហោះមិនអាចហោះហើរ បានទៀតដោយសារតែមិនមានអ្នកដំណើរហើយ ប្រទេសជាច្រើនបានសម្រេចបិទព្រំដែនអាកាសធ្វើឲ្យយន្តហោះទាំងអស់ត្រូវចតនៅអាកាសយានដ្ឋាន ។
សារព័ត៌មាន CNN បានផ្សាយថា កូវីដ-១៩ បានជះឥទ្ធិពលអាក្រក់ដល់ក្រុមហ៊ុនអាកាសចរណ៍ មិនអាចហោះហើរបានឲ្យគ្មានកន្លែងចតទៀតផង ។ យន្តហោះខ្លាំង ត្រូវ អូសទៅចតនៅលើវាលស្មៅក្នុងអាកាសយានដ្ឋាន។
តម្លៃសម្រាប់ចតយន្តហោះ នៅអាកាសយានដ្ឋាន គឺមានរហូតដល់ទៅ២៨៥ដុល្លារក្នុងមួយម៉ោង។ ទាំងនោះហើយបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ ត្រូវប្រឈមបញ្ហាជាច្រើន ខណៈមិនអាចរកចំណូលបាន។
មួយវិញទៀត ប្រសិនបើមានយន្តហោះ ក៏គ្មានអ្នកធ្វើដំណើរនោះដែរ ប៉ុន្តែក៏មានការហោះហើរមួយចំនួនតូច ដើម្បីដឹកទំនិញបន្ទាន់តែប៉ុណ្ណោះ ។
អាកាសយានដ្ឋានដែលមានមនុស្សធ្វើដំណើរច្រើនបំផុត ថ្ងៃណាក៏មានមនុស្សពេញអាកាសយានដ្ឋាន ហើយឮសំឡេងយន្តហោះចេញចូលមិនដែលខាននោះឡើយ។ ប៉ុន្ដែពេលនេះស្ងាត់ជ្រងំ រកស្រមោលមនុស្សម្នាក់ មិនឃើញ ឬសំឡេងយន្តហោះក៏គ្មានដែរ។
នៅតាមអាកាសយានដ្ឋាននីមួយៗ មានយន្តហោះរាប់រយគ្រឿង ចតរង់ចាំនៅអាកាសយានដ្ឋាន មិនដឹងថា ពេលណាបានវិលត្រឡប់ហោះហើរ នៅលើអាកាសជាធម្មតាវិញ។
តាមការវាយតម្លៃរបស់ក្រុមហ៊ុនស្រាវជ្រាវអាកាសចរណ៍ Cirium មានយន្តហោះប្រមាណជាង១៨០០គ្រឿងបានផ្អាកការហោះហើរទាំងស្រុង។ នៅក្នុងអាកាសយានដ្ឋាននីមួយៗ រកកន្លែងសម្រាប់ចតយន្តហោះដោយលំបាក សូម្បីតែផ្លូវហោះហើរ ក៏បានប្រើសម្រាប់ចតយន្តហោះផងដែរ៕