ទាហានអាមេរិក ជាង​១ពាន់នាក់ឆ្លងកូវីដ-១៩​ និងស្លាប់ម្នាក់

ចែករំលែក៖

កម្លាំងទាហានអាមេរិក ប្រមាណជាង​១ពាន់នាក់បានឆ្លងកូវីដ-១៩ ហើយពេលនេះមានទាហានស្លាប់ដោយសារកូវីដ-១៩​ បង្កក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាល់កាន់ដល់កម្លាំងទាហាន ប៉ះពាល់ដល់សកម្មភាពយោធានៅលើពិភពលោក​ ។

សារព័ត៌មាន​​ Sputnik ​បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា មានទាហានអាមេរិក​ម្នាក់បានស្លាប់​ ដោយសារ កូវីដ-១៩។យោងតាមការប្រកាសព័ត៌មានរបស់មន្ទីរបញ្ចកោណ បានបញ្ជាក់ ថា កងកម្លាំង​ឆ្មាំ​ជាតិ​ម្នាក់ ​នៅ​ញូវចេស៊ីបានស្លាប់​ កាលពីថ្ងៃ​ទី២៨ ខែមីនា ឆ្នាំ២០២០ ។ ទាហានម្នាក់នេះ​បានចូលសម្រាក នៅក្នុងមន្ទីរពេទ្យ ​ចាប់​តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ។ 

រដ្ឋមន្ត្រីក្រសួង​ការពារជាតិអាមេរិក លោក Mark Esper​ បានថ្លែងថា «ថ្ងៃនេះជាថ្ងៃ​ដ៏សោកសង្រេង​ ចំពោះ​ក្រសួងការពារជាតិអាមេរិក​ ខណៈយើងបាត់បង់កងកម្លាំង​អាមេរិកដំបូង​គេ ដ៏សកម្មបម្រើ និង​ការពារ​ ដោយសារតែ​កូរ៉ូណាវីរុស(ហៅកាត់ កូវីដ១៩)»។

បើគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មន្ទីរបញ្ចកោណ ​បាន​ប្រកាសថា មានករណីវីរុសកូវីដ​១៩ ចំនួន​៦៥២នាក់ ​នៅក្នុងក្រសួងការពារជាតិ (DoD) ។ ភ្នាក់ងារ​ព័ត៌មាន CNBC បានផ្សាយថា ក្នុងចំណោម​អ្នកជំងឺ​ទាំង​នោះ ៣៤៣នាក់ ​ជាកងកម្លាំងយោធា​បំពេញភារកិច្ចសកម្ម,​ ១៣៥​នាក់ជាជនស៊ីវិល, ១១១នាក់ជាអ្នកនៅក្នុងបន្ទុក និង​៦៣នាក់ជាបុគ្គលិកជាប់កិច្ចសន្យា ។ ប្រភពអះអាងថា មាន​មនុស្ស​២នាក់បានស្លាប់នៅក្នុង​ក្រសួងការពារជាតិនេះ។

គួរបញ្ជាក់ថា ទិន្នន័យចុងក្រោយបំផុត​របស់ Worldometer បានបញ្ជាក់ថា នៅទូទាំងពិភពលោក វីរុស​កូវីដ១៩ បានឆ្លងទៅលើមនុស្សជាង ៧៨២ ០០០ នាក់ ក្នុងនោះជាង៣៧ ០០០ នាក់បានស្លាប់។ រីឯ នៅ​លើ​ទឹកដីអាមេរិក​ទាំងមូល មានអ្នកឆ្លង កូវីដ១៩ ជាង ១៦១ ០០០ ករណី ក្នុងនោះជិត៣ ០០០ នាក់បានស្លាប់ គិតមកត្រឹមពេលបច្ចុប្បន្ននេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print