ការសែន ឆេង ម៉េង ពីផ្ទះនាំឲ្យឈ្នះកូវីដ -១៩ ដែរ ក្នុងឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំ រដូវកាលសែន ឆេង ម៉េង ជាពេលដែល ជ្រូកខ្វៃ ដែលជាសំណែនដ៏សំខាន់លក់ដាច់ខ្លាំង សម្រាប់ចិន-វៀតណាម ឬខ្មែរកាត់ចិន។
ផ្ទុយទៅវិញ ឆ្នាំនេះខុសពីឆ្នាំមុន អាចការធ្វើអាជីវកម្មខកខានផលចំណេញបន្តិច ខណៈប្រជាពលរដ្ឋគិតរឿងបញ្ហាកូវីដ១៩ រាលដាល។ ចឹងការសែនធ្វើនៅតាមផ្ទះ អាចមានចំនួន ច្រើនជាងអ្នកទៅសែនផ្នូរ ដោយសារការពារការរាលដាលនៃ ជំងឺកូវីដ១៩។
ជាទូទៅជ្រូកខ្វៃ ដែលធ្លាប់លក់ សឹងមិនទាន់ បែរជា លក់សឹងមិនអស់ទៅវិញ ព្រោះពលរដ្ឋ បងប្អូនខ្មែរ ខ្សែស្រឡាយ ចិន ភាគច្រើន មិនបានទៅសែន ផ្នូរដោយផ្ទាល់ ដើម្បី ចូលរួម ទប់ស្កាត់ ការ រាលដាល ជំងឺ កូវីដ -១៩នោះទេ ។
កុំថាឡើយខ្សែស្រឡាយចិន បានខ្វល់ខ្វាយក្នុងសុវត្ថិភាពនេះ សូម្បីតែប្រជាជនលើសកលលោក គិតចំបងពីវីរុសកូវីដ១៩ ដូចគ្នា ការធ្វើអាជីវកម្មក្នុងស្រុក អាចប៉ៈពាល់តិចតួច លើការលក់ជ្រូកខ្វៃ។
សូមចូលរួមការពារ បង្ការ ទប់ស្កាត់ នៃការរីករាលដាលនៃជំងឺដ៏កាចសហាវមួយនេះ ទាំងអស់គ្នា ការសែនផ្នូរ គួរជ្រើសរកពេលវេលាមួយដ៏អាចធ្វើបាន ឬចាត់ចែងតាមផ្ទៈក៏ជាបុណ្យ សំខាន់សុវត្ថិភាពជាចំបង។
អ្នកលក់ជ្រូកខ្វៃបាត់ចំណូលខ្លះក្នងឆ្នាំនេះ តែជាជោគជ័យក្នុងបញ្ហាសុខភាព បើយល់ថា ប្រជាពលរដ្ឋកំពុងទទួលបានការណែនាំពីក្រសួងសុខាភិបាល ការពារសុខភាព អនាម័យ ការដើរហើរកាត់ផ្តាច់បានមួយរយៈនោះ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print