កន្លងមកមានប្រទេសជាច្រើន បានសម្រេច ដោះលែងអ្នកទោស ដើម្បីបង្កើតបរិយាកាស់នៅក្នុងពន្ធនាគារ ល្អប្រសើរ មិនចង្អៀត ងាយស្រួលក្នុងការទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩។ ពេលថ្មីៗនេះ មានប្រទេសអ៊ីរ៉ង់ អ៊ីរតាលី អង់គ្លេស… ហើយពេលនេះប្រទេសម៉ារ៉ុកក៏បានអនុវត្ត វិធីសាស្ត្រ ការពារឆ្លងកូវីដ-១៩ដលអ្នកទោសផងដែរ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ៥ ខែមេសា បានដកស្រង់ប្រភពព័ត៌មានពី ក្រសួងយុត្តិធម៌បានប្រកាសថា ព្រះមហាក្សត្រប្រទេសម៉ារ៉ុកបានព្រះរាជទានលើកលែងទោសដល់អ្នកជាប់ពន្ធនាគារចំនួន ៥ ៦៥៤នាក់ ព្រមទាំងដាក់បញ្ជាឲ្យមានវិធានការ ការពារយ៉ាងខ្លាំងដល់អ្នកទោសទាំងនោះ ទប់ស្កាត់ឆ្លងរាតត្បាត ជំងឺCOVID-19 ។ ក្រសួងយុត្តិធម៌ម៉ារ៉ុកបានប្រកាសថា អ្នកទោសទាំងនោះត្រូវបានជ្រើសរើសលើកលែងទោស គឺអ្នកទោសអាយុច្រើន, សុខភាពទន់ខ្សោយ,ជាប់ទោសស្រាល ព្រមទាំងអ្នកទោសមានអាកប្បកិរិយាកែប្រែខ្លួនជាដើម ។ ម៉ារ៉ុកជាប្រទេសដំបូងគេបង្អស់នៅទ្វីបអាហ្វ្រិក ដែលបានដោះលែងអ្នកទោស ។ បច្ចុប្បន្នម៉ារ៉ុកមានអញនកឆ្លងកូវីដ-១៩ កើនឡើងដល់៩១៩ នាក់ហើយនិងស្លាប់៥៩៕ ដោយ៖ ធី រីណា