ភ្នំពេញ៖ រនាំងដែកពុះចែកទ្រូងផ្លូវចំនួន៣ផ្ទាំងបានបាក់រងការខូចខាតដោយសារតែរថយន្តប៊ែនដឹកដីបើកបុករះដោយសង្ស័យអ្នកបើកបរងងុយដេក ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅលើផ្លូវសហព័ន្ធរ៉ុស្សី ចំណុចស្តុបផ្សារសេនជូរីផ្លាហ្សា កែងនិងផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកFUSOពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3A 4415 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុករះរនាំងដែកពុះចែកទ្រូងផ្លូវបណ្តាលអោយបាក់អស់ចំនួន៣ផ្ទាំងរថយន្តដាច់កាឡេទៅមុខលែងរួច ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសម្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញស្ទួចយកទៅការយាល័យចរាចរណ៍ជើងគោក ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្តាយតាមច្បាប់ ៕
...
ដោយ៖ សុខាសែនជ័យ