ក្រ​សួងធនធាន​ទឹក​ ៖​ នៅសប្តាហ៍ទី២​ ខែមេសា បណ្តាខេត្តនានា ធាតុ​អាកាសក្តៅនឹងអាចថមថយចុះមួយកម្រិត​ តែបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រុម​អ្នក​ព្យាករ​ក្រសួងធន​ធានទឹក​និង​ឧតុនិយម​រកឃេីញថា​ ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ​២០២០​នៅក្នុងសប្តាហ៍ទី២​ ខែមេសា បណ្តាខេត្តនានា ធាតុអាកាសក្តៅនឹងអាចថមថយចុះមួយកម្រិតដោយជាទូទៅ​សីតុណ្ហភាពអតិបរ​មាមានពី ៣២-៣៧°C​ និងណែ​នាំ​បន្តប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​នៅ​​ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០បាន​បញ្ជាក់​មូល​ ហេតុ​ថា​ដោយសារតែជ្រលងសម្ពាធទាប់បង្កើនឥទ្ធិពលមកលើកម្ពុជា ។

ក្រុម​ការងារ​អ្នក​​ព្យាករ​ក្រសួងធនធានទឹក​ បានបញ្ជាក់ទៀតថា​ ស្ថានភាពបែបនេះ នឹធ្វេីអោយអាកាសធាតុ​ដូចខាងក្រោមនេះ​៖​

១- បណ្ដាំត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°c ។​ បណ្តាខេត្តនានា នឹងអាចមានភ្លៀងធ្លាក់​រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គរ ក្នុងនោះមានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន ។

២- បណ្ដាខេត្តនៅខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។​ ផ្នែកមួយចំនួន នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅមធ្យម ។

៣-ខេត្តទៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°c
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។​ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ។

ក្រៅពី​នេះ​ ក្រុម​ការងារ​ក្រសួង​ធនធាន​ទឹក​អោយបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ជាមួយគ្នានឹងធាតុអាកាសក្តៅចុះថមថយបន្តិច ៕​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print