អ៊ី​រ៉​ង់​ប្រកាស​ភស្ដុ​តាង​ពី​ការ​ជួញដូរ​ប្រេង​រវាង​ទួ​រ​គី​និង​ក្រុម​អ៊ិ​​ស្លា​ម​បង្កើត​រដ្ឋ​

ចែករំលែក៖

រ៉​ង់​បាន​ប្រកាស​ឱ្យ​ដឹង​ថា​នឹង​ លាតត្រដាង​ភស្ដុ​តាង​ពី​សកម្មភាព​ជួញដូរ​ប្រេង​របស់​ទួ​រ​គី​ជាមួយ​ក្រុម​អ៊ិ​ា​ស្លា​ម​បង្កើត​រដ្ឋ​ IS​ ។​

image

សារព័ត៌មាន​ IRNA​ បាន​ដកស្រង់​ សម្ដី​លោក​ Mohsen​ Rezaie​ អ្នក​នាំ​ ពាក្យ​មេដឹកនាំ​អ៊ី​រ៉​ង់​បាន​ប្រកាស​កាលពី​ ថ្ងៃ​ទី​១១​ ខែមករា​ថា​ ប្រសិនបើរ​ដ្ឋា​ ភិ​បាល​ប្រទេស​ទួ​រ​គី​គ្មាន​ភស្ដុ​តាង​នោះ​ អ៊ី​រ៉​ង់​នឹង​បង្ហាញ​ភស្ដុ​តាង​ឱ្យ​បានឃើញ​ពី​ការ​ពិត​ ។​ លោក​បន្ដ​ទៀត​ថា​ អ៊ី​រ៉​ង់​មាន​ រូបភាព​និង​ឃ្លី​ប​វី​ដេ​អូ​ស្ដី​ពី​រថយន្ដ​ដឹក​ ប្រេង​របស់​ក្រុម​អ៊ិ​៉​ស្លា​ម​បង្កើត​រដ្ឋ​បើក​ចូល​ក្នុង​ប្រទេស​ទួ​រ​គី​ ។​ ​

កាលពីដើម​សបា្ដហ៍​កន្លង​មក​ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​ប្រកាស​ពី​ផែនទី​ និង​រូបភាព​ស្ដី​ពី​សកម្មភាព​ដឹក​ប្រេង​ របស់​ក្រុម​ IS​ ពី​ប្រទេស​ស៊ី​រី​ និង​អ៊ី​រ៉ា​ក់​ ចូល​ទៅ​កាន់​ប្រទេស​ទួ​រ​គី​ ។​ មិន​ត្រឹមតែ​ ប៉ុណ្ណោះ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បាន​ចោទ​ ប្រកាន់​គ្រួសារ​មេដឹកនាំ​ទួ​រ​គី​លោក​ Tayyip​ Erdogan​ ជាប់​ពាក់ព័ន្ធ​ដោយ​ ផ្ទាល់​ជាមួយ​ក្រុម​ IS​ ។​

​ប៉ុន្ដែ​ប្រធានាធិបតី​ទួ​រ​គី​បាន​ច្រាន​ ចោល​ព័ត៌មាន​ខាងលើ​ហើយ​គំរាម​ថា​ នឹង​បញ្ចេញ​ភស្ដុ​តាង​ពី​សកម្មភាព​ជួញដូរ​ ប្រេង​របស់​រុ​ស្ស៊ី​ជាមួយ​ក្រុម​IS​ ទៅ​វិញ​។​

ជា​ការ​ពិត​ណាស់​ការ​ដែល​ក្រុម​អ៊ិ​ព​ស្លា​ម​ បង្កើត​រដ្ឋ​អាច​រស់រាន​បាន​អាស្រ័យ​ទៅ​ លើ​ការ​លក់​ប្រេង​ដើម្បី​យក​ប្រាក់​បើក​ ប្រាក់ខែ​ឱ្យ​កម្លាំង​ទាហាន​របស់​ខ្លួន​ក៏​ដូច​ជា​ទិញ​អាវុធ​បន្ថែម​សម្រាប់​ទប់ស្កាត់​ការ​ វាយប្រហារ​ពី​លោក​ខាងលិច​ ៕​

image

ដោយ: ម៉ែ​វ​ សា​ធី​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print