បុគ្គលិក​ឆ្នើម​ប្រចាំខែ​របស់​ណា​ហ្គា​វើ​ល​ចូលរួម​ក្នុង​កម្មវិធី​ “​ស្រុក​កំណើត​”

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ​៖​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ជា​ច្រើន​សម្រាប់​បុគ្គលិក​ឆ្នើម​ប្រចាំខែ​របស់​ណា​ហ្គា​វើ​ល​ បាន​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​រៀងៗ​ខ្លួន​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​ទីនោះ​។​ នៅ​ថ្ងៃ​ទី​ ៩​ខែ​ មក​រា​ ឆ្នាំ​ ២០១៦​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ ដែល​ដឹកនាំ​ដោយ​ លោក​James​ Ma​ នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​ និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​ បាន​នាំ​យក​នូវ​សម្ភារ​សិក្សា​មួយ​ចំនួន​ធំ​ទៅ​ចែក​ជូន​ដល់​សិស្សានុសិស្ស​នៅ​សាលា​បឋម​សិក្សា​ទឹក​ស្អុយ​ សាលា​បឋម​សិក្សា​គី​រី​សុខុម​ និង​សាលា​បឋម​សិក្សា​ពាម​ឃ្លៃ​ ក្នុងស្រុក​ សំរោង​ទង​ ខេត្ត​ កំពង់ស្ពឺ​។​

sew

​លោក​ James​ Ma​ បាន​មាន​ប្រសាសន៍​ថា​ “​កម្មវិធី​ឈ្មោះ​ថា​ “​ស្រុក​កំណើត​”​ នេះ​ ត្រូវ​បាន​ផ្តួចផ្តើម​បង្កើត​ឡើង​នៅ​ដើមឆ្នាំ​នេះ​។​ តាម​រយៈ​កម្មវិធី​នេះ​ បុគ្គលិក​ឆ្នើម​ប្រចាំខែ​របស់​យើង​ នឹង​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​ដើម្បី​ចែករំលែក​នូវ​ភាព​ជោគជ័យ​របស់​ខ្លួន​ជាមួយនឹង​កុមារៗ​នៅ​ទីនោះ​។​ ការ​ចង​ចាំ​ថា​ខ្លួន​ចេញ​មក​ពី​កន្លែង​ណា​ គឺជា​វប្បធម៌​របស់​ពួក​យើង​ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ឆាកជីវិត​របស់​អ្នក​”​។​

​លោក​ ងិ​ន​ សេង​ នាយក​សាលា​បឋម​សិក្សា​ទឹក​ស្អុយ​ បាន​មាន​ប្រសាសន៍​ថា​ “​មាន​តែ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​មួយ​ប៉ុណ្ណោះ​ដែល​បាន​មក​ទី​នេះ​ និង​បាន​នាំ​យក​នូវ​សេចក្តី​សង្ឃឹម​សម្រាប់​ពួក​យើង​។​ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ណា​ហ្គា​វើ​ល​ដែល​តែងតែបាន​ឧបត្ថម្ភ​សម្ភារ​សិក្សា​ដល់​សិស្សសាលា​យើងខ្ញុំ​។​ ណា​ហ្គា​វើ​ល​ គឺជា​ក្រុមហ៊ុន​ទី​មួយ​ដែល​បាន​ផ្តួចផ្តើម​បង្កើត​កម្មវិធី​ប្រឡង​ប្រកប​ពាក្យ​ភាសា​អង់គ្លេស​ ដើម្បី​ជំរុញ​លើកទឹកចិត្ត​សិស្សានុសិស្ស​ឲ្យ​រៀន​ភាសា​អង់គ្លេស​។​ លើស​ពី​នេះ​ទៅ​ទៀត​ ណា​ហ្គា​វើ​ល​បាន​ផ្តល់​ឱកាស​សម្រាប់​បុគ្គលិក​របស់​ខ្លួន​បាន​ចូលរួម​ចំណែក​អភិវឌ្ឍ​សហគមន៍​ដែល​ជា​ស្រុក​កំណើត​របស់​ពួក​គេ​រៀងៗ​ខ្លួន​ទៀត​ផង​។​យើងខ្ញុំ​មាន​មោទនភាព​ចំពោះ​ពួក​គេ​។​ យើងខ្ញុំ​ពុំ​មាន​ពាក្យពេចន៍​អ្វី​នោះ​ទេ​ក្រៅពី​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះ​ចំពោះ​ក្រុមហ៊ុន​ណា​ហ្គា​វើ​ល​”​។​

​លោក​ សុធី​ នាយក​សាលា​បឋម​សិក្សា​ពាម​ឃ្លៃ​ បាន​មាន​ប្រសាសន៍​ថា​ “​ណា​ហ្គា​វើ​ល​មិន​ត្រឹមតែ​បាន​ចែក​សម្ភារ​សិក្សា​ជា​ច្រើន​ដល់​សិស្សានុសិស្ស​របស់​យើងខ្ញុំ​ប៉ុណ្ណោះ​នោះ​ទេ​ ថែម​ទាំង​បាន​សាងសង់​ឡើង​វិញ​នូវ​បន្ទប់​ថ្នាក់រៀន​មួយ​បន្ទប់​សម្រាប់​សិស្ស​របស់​យើងខ្ញុំ​ទៀត​ផង​។​ សិស្សានុសិស្ស​ លោកគ្រូ​អ្នកគ្រូ​ និង​សហគមន៍​មាន​សេចក្តី​រំភើប​យ៉ាង​ក្រៃ​លែង​នូវ​អ្វី​ដែល​ណា​ហ្គា​វើ​ល​បាន​ធ្វើ​សម្រាប់​សហគមន៍​របស់​យើងខ្ញុំ​។​ ខ្ញុំ​គិត​ថា​ ណា​ហ្គា​វើ​ល​គឺជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ផ្តល់​នូវ​ឱកាស​សម្រាប់​បុគ្គលិក​របស់​ខ្លួន​ ដើម្បី​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​ចូលរួម​ក្នុង​បុព្វហេតុ​សហគមន៍​។​ កម្មវិធី​ “​ស្រុក​កំណើត​”​ គឺជា​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​ ហើយ​វា​ក៏​ជា​វប្បធម៌​របស់​យើង​ផង​ដែរ​គឺ​មិន​ឲ្យ​ភ្លេច​កំណើត​របស់​ខ្លួន​ឡើយ​។​ យើងខ្ញុំ​សូម​សំដែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ណា​ហ្គា​វើ​ល​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ដល់​យើងខ្ញុំ​។​ យើង​អាច​និយាយ​បាន​ថា​ ណា​ហ្គា​វើ​ល​ គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ដែល​យកចិត្តទុកដាក់​អំពី​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​កម្ពុជា​”​។​

​លោក​ អឹ​ម​ អាង​ ដែល​ជា​បុគ្គលិក​ឆ្នើម​ម្នាក់​ប្រចាំខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៥​ និង​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​សប្បាយ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​។​ សូម​អរគុណ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​សម្រាប់​ការ​ផ្តួចផ្តើម​កម្មវិធី​នេះ​ឡើង​ ដែល​អាច​ឲ្យ​យើងខ្ញុំ​ បាន​ចែករំលែក​ និង​ចូលរួម​ចំណែក​ក្នុង​សហគមន៍​របស់​យើង​។​ កម្មវិធី​ “​ស្រុក​កំណើត​”​ នេះ​ គឺជា​កម្មវិធី​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​ពួក​យើង​។​ យើង​គួរតែ​ដឹងគុណ​ដល់​ស្រុក​កំណើត​របស់​យើង​ ពីព្រោះ​វា​ជា​កន្លែង​ដែល​យើង​កើត​ និង​ជា​កន្លែង​ដែល​ធ្វើ​ឲ្យ​យើង​ចង​ចាំ​នូវ​អនុ​ស្សវ​រី​យ៍​ពី​កុមារភាព​របស់​យើង​”៕

sew (1)

...

ដោយ៖ ​ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print