ភ្នំពេញ ៖ កម្លាំងល្បាត ការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់ បានប្រដេញ បង្ក្រាប ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយធ្វើសកម្មភាព ឆក់ទូរស័ព្ទ ដៃ ជនជាតិចិន ធ្វើដំណើរតាម(PASSAPP) តែមិនបានសម្រច កាលពីម៉ោង៧:៣០នាទីយប់បង ត្រង់ផ្លូវលេខ៦៣ កែងលេខ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌ បឹងកេងកង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។
ជនសង្ស័យមានឈ្មោះ ចាន់ សុខហេង អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះ៣២ ផ្លូវ៨១ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ និង ឈ្មោះ លី ជាម៉ាន់ អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវសុកហុក សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំ ពេញ។ នេះជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃ ចំនួន៣លើក ក្នុងទឹកដីខណ្ឌបឹងកេងកង បានសម្រេច០២លើក និង មិនបានសម្រច០១លើក។
សម្ភារៈដកហូតរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌ទឹក ដោះគោ សេរី២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CK-4733។
បន្ទាប់ពីបញ្ចប់ការសួរនាំ និងផ្អែកតាមចម្លើយសារភាព កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿងដើម្បីបញ្ជូនជន សង្ស័យទាំង២នាក់ ទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕