ឃុំខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីប្រើប្រាស់អាវុធជាតិផ្ទុះធ្វើឲ្យខូចខាតដល់ធនធានធម្មជាតិ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធករណីប្រើប្រាស់អាវុធជាតិផ្ទុះធ្វើឲ្យខាតដល់ធនធានធម្មជាតិ តាមបញ្ញត្តិមាត្រា៦១ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។

ជនត្រូវចោទឈ្មោះ រ៉េន លីណា ភេទប្រុស អាយុ២៥ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅភូមិអូរយេះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានមន្រ្តីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិរបស់ដែនជម្រកសត្វព្រៃភ្នំព្រេច នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចអូររហត ឋិតក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច រួមជាមួយវត្ថុតាងកាំភ្លើងកែច្នៃប្រភេទឆ្នុកដូងចំនួន១ដើម និងដបដាក់រំសេវចំនួន១ដប សម្រាប់កែច្នៃបរបាញ់សត្វព្រៃ។

ក្រោយការចាប់ឃាត់ខ្លួន ជនប្រព្រឹត្តត្រូវបានមន្រ្តីជំនាញបរិស្ថានកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តតាមនីតិវិធី៕ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print