លោក​ ម៉េង​ វិមានតារា​ អធិការនគរបាល​ខណ្ឌមានជ័យ​បរិច្ចាគប្រាក់​បៀវត្សរបស់​ខ្លួនក្នុងមួយខែ ៥០០.០០០៛ រយៈពេល៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ​ កូវីដ-១៩

ចែករំលែក៖

 ភ្នំពេញ​ ៖​ លោកវរសេនីយ៍ទោ​ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យ​ នៅថ្ងៃទី៨​ ខែមេសា​ ឆ្នាំ​២០២០នេះ​ (សូមគោរពជូនឯកឧត្តមវេជ្ជបណ្ឌិតសាស្រ្តាចារ្យ ម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលជាទីគោរពដ៏ខ្ពង់ខ្ពស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងកូវិត១៩(covid-19)ដែលកំពុងរាលដាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំបាទសូមសំដែងនូវសមាចិត្តតាមរយៈការស្ម័ស័្មគ្រចិត្តផ្ដល់នូវប្រាក់បៀវត្សជាអធិការ នៃអធិការដ្ឋាននគរបាលបាលខណ្ឌមានជ័យរបស់ខ្ញុំបាទក្នុងមួយខែចំនួន៥០០.០០០៛(ហាសឹបមុឺនរៀល)ចំនួន០៦ខែសរុបចំនួន៣.០០០.០០០៛(បីលានរៀល)គិតចាប់ពីខែឧសភា ដល់ ខែតុលា ឆ្នាំ២០២០ ជូនទៅគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវិត១៩(covid-19​ )​ ។

​ ឆ្លៀតក្នុងឱកាសនោះ​ លោក​ ម៉េង​ វិមានតារា​ក៏សូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌមានជ័យទាំងអស់ សូមមានសុខភាព​ល្អបរិបូណ៌ ជៀសឆ្ងាយពីជំងឺកូវីដ-១៩ ។

​ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេច ចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ប្រាក់ខែរបស់ សម្តេចតេជោ ដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print