ខេត្តកណ្តាល៖ លោក អាត ចន្ទ័ដារា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ បានសម្រេចចេញដីការឃុំខ្លួនក្រុមជនសង្យ័យ០៨នាក់ ពាក់ពន្ធ័ករណីផឹកស៊ីបង្ករហិង្សា និងវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៌ទៃ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនា និងធ្វើអោយខូចខាតដោចេតនា” តាមមាត្រា២១៧ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។
ប្រព្រឹត្តិនៅភូមិ ជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២០និង៤០នាទី
ជនត្រូវចោទ០៨នាក់ទី១ឈ្មោះ អុន វណ្ណារិទ្ធ ហៅ អយ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិទឹកនឹម ឃុំកណ្តោក ស្រុកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ និសិ្សត ទី២ឈ្មោះ ណាន វណ្ណា ហៅយុទ្ធ ភេទប្រុស អាយុ២២ ឆ្នាំ មានទីលំនៅភូមិតាដោល ឃុំ អំពៅព្រៃ ស្រុកកណ្តាលស្ទឹងខេត្តកណ្ដាល មុខរបរ កម្មករព្រលានយន្តហោះថ្មី ទី៣ឈ្មោះ ម៉ៅ សុខជយ័ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិជេីងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង មុខរបរ និសិ្សត ទី៤.ឈ្មោះ លឹម សុខគង់ ភេទប្រុសអាយុ ២០ឆ្នាំមានទីលំនៅភូមិ អំពៅព្រៃទី២ ស្រុកកណ្តាលស្ទឹង មុខរបរនិសិ្សត ទី៥ឈ្មោះ ជា សុខហេង ភេទប្រុស អាយុ១៨ឆ្នាំមានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ទី៦.ឈ្មោះ ខែម ជៀបឡាយ អាយុ២០ឆ្នាំមានទីលំនៅភូមិ បឹងខ្យាង ឃុំ បឹងខ្យាង ស្រុកកណ្តាលស្ទឹង មុខរបរនិសិ្សត ទី៧ឈ្មោះ អាត់ សំអឿន អាយុ ២០ឆ្នាំ មានទីលំនៅភូមិ កំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មុខរបរនិសិ្សត និងទី៨ឈ្មោះ ចន ចិត្រា ភេទប្រុសអាយុ១៩ឆ្នាំ មានទីលំនៅភូមិ បឹងខ្យាង ឃុំ បឹងខ្យាងស្រុកកណ្តាលស្ទឹង មុខរបរនិសិ្សត។
ជនរងគ្រោះ ឈ្មោះ សុផុន ភារ: ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិតាដោលទី២ ឃុំ អំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ លក់ដូរ(ម្ចាស់កញ្ចុះ)។
នគរបាលស្រុកកណ្តាលស្ទឹងបានប្រាប់អោយដឹងថា៖
ជនសង្ស័យ០២ក្រុម បានមកផឹកសុីនៅក្នុងកញ្ជុះយីហោ ជូន សម្ភស្សដាមី ស្ថិតក្នុងក្នុងភូមិឃុំកេីតហេតុខាងលេី បន្ទាប់មកជនសង្ស័យទាំង២ក្រុម បានទាក់ពាក្យសម្ដីគ្នា ហេីយបានយកចានចង្កឹះថ្ម និង ដបស្រាស្ពាយ គប់លេីគ្នាទៅវិញបណ្តាលឲ្យរបួសទាំងសងខាង និងបែកចានចង្កឹះអស់ ៥០ចាននិងខូចខាតខាតម៉ូតូ១គ្រឿង ឃេីញដូចនោះជនរងគ្រោះបានរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃ ចុះទៅដល់កន្លែងកេីតហេតុឃាត់ខ្លួនជនសង្ស័យទាំង២ក្រុមបញ្ជូនមកកាន់អធិការដ្ឋានដើម្បី កសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕ ឆ ដា