ឆ្លងចរន្តអគ្គិសនីពីផ្ទះបាយក្លាយជាអគ្គិភ័យបំផ្លាញផ្ទះឈើ៤ខ្នង

ចែករំលែក៖

ខេត្តកោះកុង:អគ្គិភ័យមួយបានបំផ្លាញផ្ទះឈើ៤ខ្នងដោយសារឆ្លងចរន្តអគ្គិសនីចេញពីផ្ទះបាយខណ:ម្ចាស់ផ្ទះមិននៅ។
ឧប្បត្តិហេតុនេះកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១២ខែមេសាឆ្នាំ២០២០នៅភូមិ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
មន្រ្តីនគរបាលក្រុងខេមរភូមិន្ទបានអោយដឹងថា មុនពេលកើតហេតុមានការឆ្លងចរន្តអគ្គិសនីនៅផ្ទះបាយរបស់ឈ្មោះ ភ្លាវ សម្បត្តិ ភេទប្រុស អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះ សំ សេរី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុខាងលើខណ:ប្តីប្រពន្ធ២នាក់នេះចេញទៅក្រៅទិញអីវ៉ាន់ទុកលក់ដូរហើយទុកកូនស្រីអាយុ១០ឆ្នាំម្នាក់ឲ្យចាំផ្ទះ។ក្រោយមកភ្លើងបានឆាបឆេះកាន់តែសន្ធោសន្ធៅឆ្លងដល់ផ្ទះអ្នកជិតខាងចំនួន៣ខ្នងថែមទៀតបណ្តាលឲ្យខូចខាតស្ទើរទាំងស្រុង តែមិនបណ្តាលឲ្យមនុស្សរងគ្រោះដោយឧប្បត្តិហេតុនេះទេ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយមានអគិ្គភ័យកើតឡើងកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគិ្គភ័យបានចេញរថយន្តចំនួន៣គ្រឿងទៅជួយធ្វើអន្តរាគមន៍ដោយប្រាស់ទឹកចំនួន៧គ្រឿងទើបភ្លើងរលត់ទាំងស្រុង។រីឯទំហំនៃការខូចខាតវិញសមត្ថកិច្ចស្រង់ស្ថិតិពីផ្ទះរងគ្រោះជាបណ្តោះអាសន្នមានផ្ទះ៤ខ្នងនិងសម្ភារប្រើប្រាស់ព្រមទាំងមាសប្រាក់សរុបជាទឹកប្រាក់រាប់ម៉ឺុនដុល្លារឯណោះ។/ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print