ឆាបប៊ីដុងសាំងឆេះរបួសមនុស្ស២នាក់នៅស្រុកជលគិរី

ចែករំលែក៖

កំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់ត្រូវភ្លើងឆេះរលាកពេញខ្លួន បណ្តាលអោយររងរបួសសធ្ងន់និងស្ត្រីម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីប៊ីដុងសាំង បានឆាបឆេះសន្ធោសន្ធៅឡើង ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១៥  ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិព្រែកទ្រព្យ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលត្រូវភ្លើងឆេះនេះ ម្នាក់ឈ្មោះគីម សៀក ភេទស្រី អាយុ៣០ឆ្នាំ របួសស្រាល និង ម្នាក់ទៀត ឈ្នោះ សោម សុផាន់នី ភេទប្រុស អាយុ១២ ឆ្នាំ របួសធ្ងន់។ អ្នកទាំង២ រស់នៅភូមិ ឃុំ កើតហេតុខាងលើ  ។ ក្រោយពេលកើតហេតុត្រូវបានគេបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពព្រៃគ្រី   ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះបានយកប៊ីដុងសាំង ដែលមានសាំងនៅក្នុងប៊ីដុង  

ស្រាប់ យកទៅដាក់ក្បែជើងក្រានកន្លែងដាំបាយដែលមានចំងាយប្រមាណជិត១ម៉ែត្រ ពេលដែលបង្កាត់ភ្លើងដាំបាយនោះក៍ឆាបទៅប៊ីដុងសាំង បណ្តាលអោយឆេះក្មេងប្រុស និង ស្រ្តីនោះតែម្តង ក្រោយពេលកើតហេតុ ជនរងគ្រោះបានយកទៅសង្រ្គោះបន្ទាន់នៅមណ្ឌលសុខភាពភ្លាមៗផងដែរ ។ ដោយ៖ ចន្ថា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print