ភ្នំពេញ៖ស្រ្តីជាម្ចាស់ផ្ទះជួលម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ទួលសង្កែ១ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីប្រើង្សាវាយទៅលើអ្នកជួលផ្ទះបណ្តាលអោយបាក់ឆ្អឹងម្រាមដៃនិងពោរមុខ ដោយសារតែខឹង ជំពាក់ប្រាក់មិនព្រមសងនិងដេញមិនព្រមចេញ។ទោះបីជាយ៉ាងណា បន្ទប់ពីឃាត់ខ្លួន ក៍មានការសម្របសម្រួលហើយ ជនបង្កក៍បានចេញលុយថ្លៃព្យាបាលចំនួន៦០០ដុល្លារដើម្បីបញ្ចប់រឿង។
ការប្រើហឹង្សារនេះបានកើតកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី១៤ខែមេសា ឆ្នាំ២០២០នៅចំណុចផ្ទះជួលក្នុងផ្សារទំនប់ ក្នុងភូមិ ទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ។
ជនដៃដល់ឈ្មោះម៉ី ម៉ូលីដា ស្រីអាយុ ៤៦ឆ្នាំជាម្ចាស់ផ្ទះជួលបន្ត មានលំនៅស្នាក់នៅកន្លែងកើតហេតុ ។ចំណែកស្រ្តីរងគ្រោះ ឈ្មោះឡុង ថន ភេទស្រីអាយុ៤៣ឆ្នាំ ជាអ្នកលក់នំពុម្ពស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិល្វា ឃុំថ្មី ស្រុកចំការលើខេត្តកំពង់ចាម បានរងរបួស ពោរមុខ និងបាក់ម្រាមដៃស្តាំ។
តាមនារីរងគ្រោះ បានអោយដឹងថា នៅមុនពេលកើតហេតុ ខ្លួន កំពុង តែចាក់នំលក់ ស្រាប់តែម្ចាស់ផ្ទះ(ជួលគេបន្ត)មកប្រាប់អោយរើអីវ៉ាន់ចេញ អោយផុតនៅក្នុងថ្ងៃនោះព្រោះក៍គ្មានលុយអោយ ហើយជំពាក់លុយទៀត។ខណះនោះ នាងប្រាប់ថាចាំ ៣ថ្ងៃទៀតសិនទំរាំរកផ្ទះជួលថ្មីទៀតបាន ស្រាប់តែស្រ្តីជាម្ចាស់បានស្ទុះមកទះកំភ្លៀងមួយដៃ ហើយចាប់ប្រតាយកាន់ត្របៀតរុញទៅមកបណ្តាលអោយបាក់ម្រាមដៃនិងស្ទុះមកខាំចំចិញ្ចើមបណ្តាលអោយរបួសស្នាមហើយនាងក៍បានខាំម្រាមដៃវិញ។
តាមស្រ្តីរងគ្រោះបានអោយដឹងទៀតថា នៅពេលមានការប្រតាយប្រតប់គ្នា បុរសជាប្តីម្ចាស់ផ្ទះក៍បានស្ទុះមកវាយនាងបន្ថែមទៀតបណ្តាលអោយពោរមុខ ។បន្ទាប់ពីរងរបួសនាងក៍បានមកដាក់ពាក្យបណ្តឹង ហើយ ត្រូវបាននគរបាលឃាត់ខ្លួនម្ចាស់ផ្ទះជួលនោះមកសួរនាំ។
តាមនារីរងគ្រោះក៍បានអោយដឹងទៀតថា នាងបានជួលផ្ទះនោះរកស៊ីតាំងពីម្ចាស់ផ្ទះដើមនៅអស់រយះពេលជាង១០ឆ្នាំ មកហើយ។នៅពេលថ្មី ដោយសារតែស្ថានភាពជំងឺកូវីដ លក់មិនដាច់ ហើយ គាត់គ្មានលទ្ធភាពយកលុយបង់ថ្លៃផ្ទះនិងកន្លែងលក់ក៍បានខ្ចីលុយរាប់ចំនួន៥០០ដុល្លារ ស្រាប់តែទាំងការទាំងដើមជំពាក់សរុបចំនួន២០លានរៀលនិងថ្លៃឈ្នួលផ្ទះព្រមទាំងកន្លែងលក់ នៅជំពាក់ ២៩ម៉ឺនរៀលទៀត។ជនរងគ្រោះបានបញ្ជាក់ថា ថ្លៃផ្ទះជួល៨០ដុល្លាទាំងទឹកភ្លើងនិងកន្លែង ៧៥ម៉ឺនរៀល។
តាម ស្រ្តីជាម្ចាស់ផ្ទះបានអោយដឹងថាផ្ទះនោះ ត្រូវបាននាងជួលពីគេបន្ត ហើយ អ្នកមកជួលជំពាក់តើគាត់បានប្រាក់មកពីណាអោយគេវិញ។នៅមុនពេលកើតហេតុដោយអ្នកជួលអត់អោយលុយគាត់ក៍បានមកប្រាប់អោយរើចេញតែគាត់ថា អញមិនចេញ ក៍មានទំនាស់គ្នា វាយនិងខាំគ្នាទៅវិញទៅមកបណ្តាលអោយនាងរងរបួសដៃផងដែរ។
តាមព័ត៌មានអោយថា បន្ទាប់ពីឃាត់ខ្លួនមកប៉ុស្តិ៍ នគបាលក៍បានសម្របសម្រួល ដោយភាគីខាងជនបង្កជាម្ចាស់ផ្ទះក៍បានចេញថ្លៃព្យាបាលចំនួន៦០០ដុល្លារ ហើយថ្លៃជំពាក់រួចគ្នាដើម្បីបញ្ចប់រឿង ៕អរុណរះ