ជនសង្ស័យម្នាក់ឆក់កាបូបអ្នកលក់ទូរស័ព្ទនៅហាងគង់អុីមិនបានសម្រេច ត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖ នារីម្នាក់ដែលជាអ្នកលក់ទូរស័ព្ទនៅហាងគង់អីុ នៅជិតផ្សារដេប៉ូត្រូវក្រុមចោរឆក់កាបូបមានគ្នា៤នាក់មកធ្វេីសកម្មភាពឆក់កាបូបនារីរងគ្រោះតែមិនបានសម្រេច ក៏ជិះម៉ូតូរត់គេចខ្លួនជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ ហេីយនាំគ្នារត់ចោលម៉ូតូទាំង២គ្រឿង តែជនសង្ស័យម្នាក់រត់មិនទាន់ត្រូវប្រជាពលរដ្ឋព្រួតគ្នាវាយរហូតដល់សន្លប់បាត់ស្មារតី រួចត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ត្រីព្រះកុសមះផងដែរ ។

IMG_4681

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២២ និង៣០នាទីយប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នៅចំណុមុខផ្ទះលេខ៥៧ ផ្លូវលេខ២៧១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ និយាយមិនរួចភេទប្រុសអាយុ ៣០ឆ្នាំ(ឃាត់ខ្លួនបាន) ជនសង្ស័យរងរបួសធ្ងន់ធ្ងរបែកក្បាល និងលើផ្ផ្ទៃមុខដោយសារប្រជាពលរដ្ឋព្រួតគ្នាវាយរហូតដល់សន្លប់បាត់ស្មារតី តែត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ត្រីព្រះកុសមះ។ ជនរងគ្រោះឈ្មោះ អុី សុខា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរលក់ទូរស័ព្ទនៅ(ហាងគង់អុី)ស្នាក់នៅផ្ទះលេខ២១ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ជនរងគ្រោះរងរបួសធ្ងន់ធ្ងររលាត់ក្បាលជង្គង់និងត្រគៀកខាងឆ្វេងសម្ភារៈបាត់បង់រួមមាន៖ ទូរស័ព្ទដៃ១គ្រឿងម៉ាកណូគាសេរី៥៣០ ពណ៌ស និងលុយ២០$។ វត្ថុតាងចាប់យកម៉ូតូចំនួន២គ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅទាំងពីរគ្រឿង(ជារបស់ជនល្មើស) ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌទួលគោក បានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងជាមួយប្អូនប្រុសត្រឡប់មកពីដើរលេងនៅកោះពេជ្រក្នុងគោលបំណងត្រឡប់ទៅផ្ទះ ពេលជិះមកដល់កន្លែងកើតហេតុស្រាប់តែមានជនល្មើស៤នាក់ជិះម៉ូតូ២គ្រឿងម៉ាកហុងដា
សេ១២៥ ពណ៌ខ្មៅ សេរី២០១៦មួយគ្រឿងមានស្លាកលេខគឺ ភ្នំពេញ1FO-0535  និង១គ្រឿងទៀតគ្មានពាក់ស្លាកលេខ បានជិះមកអែមទន្ទឹមរួចគ្នាម្នាក់បានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះដាច់ខ្សែតែមិនបានៗតែទូរស័ព្ទណូគា១គ្រឿងនិងលុយ២០$ ជនរងគ្រោះបានធ្លាក់ពីលើម៉ូតូដួល រីឯជនល្មើស២នាក់ជិះម៉ូតូ១គ្រឿងដែលគ្មានស្លាកលេខបានជិះគេចទៅដួលនៅមុខក្លឹបប្លូផាក ផ្លូវលេខ២៦១ ក្រុមទី១១ ភូមិ៣ សង្កាត់បឹងសាឡាង ចាប់បានម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់ ចំណែកជនល្មើស២នាក់ទៀតបានជិះម៉ូតូរត់គេចដែរដោយមានប្អូនជនរងគ្រោះដេញតាមពីក្រោយប៉ុន្តែនៅពេលទៅដល់ចំណុចផ្លូវទេពផនកែង និងផ្លូវ២៧១ជនល្មើសបានជ្រុលទៅបុកជញ្ជាំផ្ទះប្រជាពលរដ្ឋដួលទៅមុខលែងរួចក៏នាំគ្នារត់គេចខ្លួនបាត់អស់ទៅ 

បច្ចុប្បន្នជនសង្ស័យបានយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យលោកសង្ឍដើម្បីរង់ចាំធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕

IMG_4680

IMG_4684

IMG_4683

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print