កងកម្លាំងអធិការរដ្ឋាននគរបាលស្រុក ប្រាសាទបាគងចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសង បាញ់អាប៉ោង មួយកន្លែងនិងឃាត់ខ្លួនមនុស្សប្រុសស្រី ១០នាក់

ចែករំលែក៖

(ខេត្តសៀមរាប)នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចអធិការនគរបាលស្រុកប្រាសាទបាគង បានចុះបង្រ្កាបទីតាំងលេងល្បែងសុីសងបាញ់អាប៉ោងមួយកន្លែងស្ថិតនៅភូមិសូភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាក់ស្តែងឃាត់បានមនុស្សប្រុសស្រី ចំនួន១០នាក់ ក្នុងនោះស្រី២នាក់ និងដកហូតបានគ្រាប់អាប៉ោងចំនួន ៤គ្រាប់ កំរាល១ ចាន១ គម្រប១ សំរាប់លេងអាប៉ោង»។
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានបញ្ជាក់ប្រាប់ថាក្រោយពីនាំអ្នកទាំងអស់មកសាកសួរនៅអធិការដ្ឋានរួចបានសុំគោលការណ៍ធ្វើកិច្ចសន្យាការអប់រំឲ្យត្រលប់ទៅមូលដ្ឋានវិញរៀងខ្លួន៕សសម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print