សមត្ថកិច្ចត្រៀមដុតកំទេចវត្ថុតាងឧបករណ៍នេសាទ ខណៈបង្ក្រាបបានដើមខែមករា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដើមខែមករានេះ សមត្ថកិច្ចចម្រុះធ្វើការបង្ក្រាប និងរឹបអូសវត្ថុតាងបទល្មើសប្រភេទឧបករណ៍នេសាទខុសច្បាប់ស្ដីពីជលផលជាច្រើន និងកំពុងត្រៀមដុតកំទេច​ចោល ។

IMG-20160114-WA0005

ប្រតិបត្តិការកម្លាំងចម្រុះធ្វើការបង្ក្រាប និងរឹបអូសវត្ថុតាងឧបករណ៍ខុសច្បាប់ស្ដីពីជលផលយ៉ាងច្រើនសន្ធឹកសន្ធាប់ខាងលើ ប្រព្រឹត្តឡើងពីដើមខែមករា ឆ្នាំ២០១៦ នៅតំបន់ទន្លេសាប ស្ថិតក្នុងភូមិកោះក្អែក, ភូមិចារុះ និងភូមិ.ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

លោក ភុន វណ្ណា នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀង បានឱ្យដឹងថា លទ្ធផលក្នុងការបង្រ្កាបដោយរឹបអូសវត្ថុតាងខាងលើរួមមាន អួនកែឆ្នៃចំនួន ២៨វង់, មងរាយចំនួន ១២ករណី, ឈ្នក់ចំនួន ៣វង់, អាគុយចំនួន ២៤គ្រឿង, បង្គោលឈ្នក់ចំនួន ៤២ដើម, បរចំនួន ៧ខ្សែ មានប្រវែង ១៤០០ម៉ែត្រ, ក្បាលបរចំនួន ១២គ្រឿង និងបង្គោលចំរ៉ឹងមួយចំនួន, អាំងម៉ូទ័រឆក់ត្រី រួមមាន ខ្សែភ្លើង អាគុយ ដែក ១គ្រឿង និងកាណូតមួយចំនួនផងដែរ ។

លោកនាយសង្កាត់បន្តទៀតថា លទ្ធផលកម្លាំងធ្វើការបង្រ្កាបបានជាវត្ថុតាងឧបករណ៍ខុសច្បាប់ស្ដីពីជលផលខាងលើ រក្សាទុកនៅសង្កាត់រដ្ឋបាលជលផលកណ្ដៀង ហើយវត្ថុតាងខាងលើនេះ កំពុងរៀបចំធ្វើការដុតកំទេចចោល ៕

IMG-20160114-WA0004

dav

1

2
...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print