ព្រះនាងនៃប្រទេសស៊ុយអែតចូលរួម ក្នុងសង្គ្រាមប្រឆាំងកូវីដ១៩

ចែករំលែក៖

ព្រះនាង Sofia នៃប្រទេស ស៊ុយអែត ចាប់ផ្តើមធ្វើការជាជំនួយការផ្នែកថែទាំសុខភាពបន្ទាប់ពីព្រះនាងបានសិក្សាវគ្គវេជ្ជសាស្រ្ត រយៈពេល ៣ ថ្ងៃនៅមហាវិទ្យាល័យ Stockholm ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សារព័ត៌មាន Daily Mail នៅថ្ងៃទី១៧ ខែមេសា បានផ្សាយថា ព្រះនាងSofia បានចាប់ផ្តើមធ្វើការ នៅក្នុងមន្ទីរពេទ្យ ជាការចូលរួមយ៉ាងសំខាន់ដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩។
ព្រះនាង Sofia មានព្រះជន្ម៣៥ព្រះវស្សាបានរៀបអភិសេកជាមួយរាជបុត្រ Carl Philip ព្រះជន្ម៤០ព្រះវស្សា ហើយពេលថ្មីៗព្រះនាង បានចូលរួមវគ្គសិក្សារយៈពេល៣ថ្ងៃ នៅមហាវិទ្យាល័យ Sophiahemmet ក្នុងទីក្រុងStockholm ប្រទេសស៊ុយអែតដែលជាកន្លែងព្រះនាងជាសមាជិកកិត្តិយសនៅទីនោះ។

ពេលនេះព្រះនាងចូលរួមជាមួយក្រុមមគ្រូពេទ្យធ្វើជាជំនួយការដើម្បីប្រឆាំង កូវីដ១៩ និងជាការលើកទឹកចិត្ត ដល់ក្រុមគ្រូពេទ្យបំពេញការងារបានយ៉ាងល្អ។ នៅពេលនេះនៅប្រទេសស៊ុយអែតមានអ្នកឆ្លងកើនឡើងរហូតដល់ទៅជិត១២ពាន់នាក់ និងស្លាប់ ជាង១២០០នាក់ផងដែរ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print