ព្រាប សុវត្ថិ និងកូនប្រុសប្រកាស បរិច្ចាគប្រាក់បៀវត្ស៦ខែ ជូនគណកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ ទើបនឹងបញ្ចប់រឿងរ៉ាវចម្រូងចម្រាសជាមួយអ្នកជិតខាង តារាចម្រៀងជួរមុខ លោក ព្រាប សុវត្ថិ និងកូនប្រុសបង្កើតទី២ សុវត្ថិ មុនីនាគ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស៦ខែ ជូនគណកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បន្ថែមលើការចូលរួមបរិច្ចាកថវិការមួយចំនួនកាលពីពេលកន្លទៅ។
លោក ព្រាប សុវត្ថិ បានបរិច្ចាគប្រាក់បៀវត្សជាវរសេនីយ៍ឯក ចំនួន ៤០០០០០រៀល រយៈពេល៦ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយគិតពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុករបស់ក្រុមគ្រួសារមួយនេះបានបញ្ចេញ។ កន្លងទៅតារារូបនេះធ្លាប់ក៏ធ្លាប់បរវិច្ចាកថវិកាផ្ទាល់ខ្លួនចំនួន១ពាន់ដុល្លារអាមេរិករួចហើយតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុនសែន។ ជាមួយគ្នានេះ យោងតាមការបង្ហោះរបស់គណនី Instagram ផ្លូវការ លោក សុវត្ថិ មុនីនាគ កូនប្រុសទី២របស់លោក ព្រាប សុវត្ថិ ក៏បានប្រកាសបរិច្ចាគប្រាក់បៀវត្សជាពលទោរបស់ខ្លួនចំនួន ២០០.០០០រៀល(ម្ភ៉ៃម៉ឺនរៀល) រយៈពេល៦ខែ ជូនគណកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដូចឪពុកដែរ ដោយប្រាក់ដែលបរិច្ចាគនោះនឹងគិតចាប់ពីខែឧសភា ដល់តុលា ឆ្នាំ២០២០។យោងតាមសេចក្តីប្រកាសដដែរ បានបញ្ជាក់ថា លោក សុវត្ថិ មុនីនាគ ជាពលទោ ជំនួយការផ្នែកចម្រៀងសម័យយោធាភិរម្យការិយាល័យទី៥។តារារូបនេះលើកឡើងថា នេះគឺជាស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាលទៅលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ដែលកំពុងរាតត្បាតនៅកម្ពុជាក៏ដូចជាទូទាំងសាកលលោក។
គួរបញ្ជាក់ដែរថា គិតមកដល់ថ្ងៃទី២០ ខែមេសានេះ នៅកម្ពុជាមានអ្នកផ្ទូកជំងឺCovid-19 មានសរុបចំនួន១២២នាក់ ដោយក្នុងនោះមានអ្នកព្យាបាលសះស្បើយកើនដល់ចំនួន១០៧នាក់ និងមិនមានពលរដ្ឋណាម្នាក់បាត់បង់ជីវិតនេះឡើយ។ រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បន្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺ Covid-19នេះ៕ ដោយ វឌ្ឍនា





...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print