ភ្នំពេញ ៖ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានឆ្មក់បង្ក្រាបទីតាំងលួចបើកល្បែងហ្គេមបាញ់ត្រី មួយកន្លែងស្ថិតនៅក្នុងអគារចិន តាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបុរសជនជាតិចិនចំនួន៤នាក់ នឹងដកហូតទូរហ្គេមរួមទាំងសម្ភារមួយចំនួនទៀត ។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះ មានការចូលរួមពីកម្លាំងនគរបាលខណ្ឌចំការមន និងមន្ត្រីសាលាសង្កាត់ទន្លេបាសាក់ ជាច្រេីននាក់ផងដែរ ដោយចាក់យកទូហ្គេមបាញ់ត្រីចំនួន១ទូ និងឃាត់ខ្លួនបុរសជនជាតិចិន៤នាក់ផងដែរ ។
ក្រោយពីបញ្ចប់ការបង្ក្រាបរួចរាល់ បុរសជនជាតិចិនទាំង៤នាក់រួមទាំងសម្ភារនៃវត្ថុតាង ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរដឹកបញ្ជូនទៅកាន់ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីសាកសួរនឹងចាត់ការតាមនីតិវិធីច្បាប់តែម្ដង ៕ដោយ៖ ភារ៉ា ដង្កោ