លោក Joe Biden ប្រកាសថានឹងជ្រើសរើសភរិយាអតីតប្រធានាធិបតីអូបាម៉ាធ្វើជាអនុប្រធានាធិបតី

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានបញ្ជាក់ថា លោកនឹងជ្រើសរើសភរិយាអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា គឺលោកស្រី Michelle Obama ធ្វើជាអនុប្រធានាធិបតី ប្រសិនបើលោកជាប់ឆ្នោត។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន KDKA លោក Biden បានបញ្ជាក់ថា«ខ្ញុំគិតថា ខ្ញុំនឹងជ្រើសរើសលោកស្រី Michelle Obama ដោយសារតែ លោកស្រីមានសមត្ថភាពគ្រប់ គ្រាន់ ជាស្ត្រីដ៏អស្ចារ្យ។ មិនតែប៉ុណ្ណោះ គ្រួសាររបស់លោកស្រីគឺជាមិត្តភក្តិដ៏ជិតស្និតទៀតផង ។ខ្ញុំនឹងអញ្ជើញគត់មករស់នៅសេតវិមានម្តងទៀត»។
កន្លងមក ក្នុងពេលឃោសនាបោះឆ្នោត លោក Joe Biden ក៏បានលើកឡើងថាលោកនិងជ្រើសរើសស្ត្រីមកធ្វើជា អនុប្រធានាធិបតី។ ចំណែក លោកស្រី Michelle Obama ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋអាមេរិក ធ្លាប់បានបញ្ជាក់ថា លោកស្រីមិនដែលគិតដល់ ការជ្រើសរើសផ្លូវនយោបាយនោះឡើយ។ លោកស្រី Michelle Obama ធ្លាប់បានលើកឡើងថា«ផ្លូវដែលខ្ញុំជ្រើសរើសមិនមែននយោបាយឡើយ ប៉ុន្តែជារឿងចៃដន្យដែលខ្ញុំរៀបការជាមួយស្វាមីដែលស្រឡាញ់ចូលចិត្តនយោបាយ»។
តំណែអនុប្រធានាធិបតី គឺជាក្តីស្រម័យរបស់អ្នកនយោបាយអាមេរិកជាច្រើនរូប។ កន្លងមកថ្មីសារព័ត៌មាន The Hill បានផ្សាយថា សមាជិកព្រឹទ្ធសភា លោកស្រី Elizabeth Warren ក៏បានប្រកាសផងដែរថា ប្រសិនបើទទួលបានការអញ្ជើញពី លោក Biden ឲ្យកាន់តំណែងដ៏សំខាន់នោះ លោកស្រីនឹងមិនប្រកែកឡើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print