ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ដែលម្តាយនិយាយមិនស្តាប់បានកាត់ការចោល ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ដេកចុកពោះរមួល នៅក្បែរ បន្ទប់ទឹកសាធារណះហើយ សមត្ថកិច្ចបានហៅរថយន្តបញ្ចូនទៅសង្គ្រោះនោះមន្ទីពេទ្យកាល់ម៉ែត ។
ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីម៉ោង៣នឹង៣០នាទី រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២០ នៅចំណុចសួន ច្បារ នៅតាមផ្លូវទន្លេសាប ក្បាលជ្រោយចង្វាសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
នារីរូបនោះ ត្រូវបាននគរបាលអោយដឹងថា ឈ្មោះ សុជាតា អាយុ ប្រមាណ១៧ឆ្នាំ មានទីលំនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
តាមព័ត៌មានអោយដឹងថា នារីរូបនោះ ត្រូវបានគេដឹកយកទៅទំលាក់ចោលតាំងពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២០ ហើយ ដេកនៅបន្ទប់ទឹកនោះ ។លុះរសៀលក៏មានការភ្ញាក់ផ្អើលនៅពេលដែលនារីរូបនោះ ចុកពោះរមួលបាននាំគ្នា ហៅរថយន្តបញ្ជូនទៅសង្គ្រោះតែម្តង ។
តាមនារីរូបបានរៀបរាប់អោយដឹងថា កាលពីយប់ នាងត្រូវបានមិត្តិភក្កិនាំដើរលេងនឹងបានដាក់ថ្នាំតាមរយះទឹកក្រួច ហើយ ព្រឹកឡើងដឹកនាងយកមកទំលាក់ចោល។ដោយសារតែនាងមានជំងឺបេះដូងនឹងបានត្រូវថ្នាំផងទើបមានអាការះបែបនេះ។
តាមនគរបាលអោយដឹងថា នារីរូបនោះ មានម្តាយចិញ្ចឹមជាអ្នកធូរធាររស់នៅក្នុងសង្កាត់ព្រែកលៀប ដោយសារតែនិយាយមិនស្តាំហើយ នារីរូបនោះបំផ្លាញហិនហោចម្តាយកបានកាត់កាលចោល ជាហេតុបណ្តាលអោយនាងធ្លាក់ខ្លួនដើរគ្មាន
ទីជំរក ។ទោះបីជាយ៉ាងណាបន្ទាប់ពីបញ្ជូនទៅសង្គ្រោះគេពុំដឹងពីស្ថានភាពជំងឺនាងបែបណានោះទេ៕ជ្រោយពេជ្រ