ផ្ទុះអាគុយសាកផ្ទាំងសូឡាក្លាយជាអគ្គិភ័យបំផ្លាញផ្ទះឈើមួយខ្នង

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវអគ្គិភ័យឆេះខ្ទេចទាំងស្រុង កាលពីវេលាម៉ោង៦និង២៥នាទីល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ដែលបណ្តាលមកពីផ្ទុះអាគុយសាកផ្ទាំងសូឡា នៅចំអូរលាងក្រួស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។
មន្រ្តីនគរបាល ស្រុកសេសានបានឲ្យដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆេះនោះ មានទំហំ៥ម៉ែត្រX៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ក្រាលក្តារ និងជញ្ជាំងក្តារ ជាកម្មសិទ្ធរបស់ឈ្មោះ អន សំអាត ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុខាងលើ។
ប្រភពដដែលបានឲ្យដឹងទៀតថា ករណីនេះកើតឡើងបណ្តាលមកពីផ្ទុះអាគុយសាកផ្ទាំងសូឡា និងដោយមានកំប៉ុងហ្គាស នៅក្បែរនោះផង ទើបមានអគ្គិភ័យឆេះឡើងកាន់តែខ្លាំងបំផ្លាញផ្ទះមួយខ្នងស្ទើរមួយប៉ប្រិចភ្នែកយ៉ាងនេះ ។
រីឯសម្ភារ:ខូតខាត មានទូរស័ព្ទ២គ្រឿង លុយចំនួន១០ម៉ឺនរៀល និងសម្ភារ:ប្រើប្រាស់នៅក្នុងផ្ទះខូចខាតទាំងស្រុង ៕ ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print