ក្រោយអាមេរិក ទិញប្រេងស្តុកពេញឃ្លាំងយុទ្ធសាស្ត្រ តម្លៃក៏ចាប់ផ្តើមឡើងថ្លៃវិញ

ចែករំលែក៖

ក្នុងពេលដែលតម្លៃប្រេងធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ អាមេរិកក៏បានទិញបំពេញឃ្លាំងប្រេងយុទ្ធសាស្ត្រ របស់ខ្លួន ដើម្បីប្រើប្រាស់ពេលមានអាសន្ន។ ប៉ុន្តែក្រោយពេល ទិញបំពេញរួមតម្លៃក៏បានកើនឡើងវិញ២០ភាគរយ ក្នុងរយៈពេលខ្លី។
តម្លៃប្រេងឡើងថ្លៃគឺដោយសារតែ ប្រធានាធិបតីត្រាំ បានបញ្ជាឲ្យកម្លាំងទាហានបាញ់កម្ទេចនាវាអុីរ៉ង់ ដែលរំខានដល់នាវាចម្បាំងអាមេរិក។ ចំណែកមេទ័ពអុីរ៉ង់ ក៏បានបញ្ជាឲ្យកម្លាំងទាហានកម្ទេចនាវាចម្បាំងអាមេរិក ប្រសិនបើផ្ទុះអាវុធ ទៅលើអុីរ៉ង់នោះ។
ការប្រឈមមុខតានតឹងដាក់គ្នាបានធ្វើឲ្យតម្លៃប្រេង នៅលើពិភពលោក ឡើងថ្លៃវិញ២០ភាគរយ នៅថ្ងៃទី២៣ខែមេសា។ តម្លៃប្រេងឡើងថ្លៃ ដោយសារតែខ្លាចអាមេរិកនិងអុីរ៉ង់ផ្ទុះសង្គ្រាម នៅឈូងសមុទ្រពែក្សប៉ះពាល់ដល់ប្រភពផ្គត់ផ្គង់ប្រេង។
កត្ដាដែលធ្វើឲ្យតម្លៃប្រេងឡើងថ្លៃ កឺដោយសារតែ ប្រេងភាគច្រើនដែលប្រើប្រាស់នៅលើពិភពលោកនាំចេញតាមច្រកសមុទ្រ អុីរ៉ង់ សមុទ្រពែក្សជាតំបន់ដែលអាមេរិកនិងអុីរ៉ង់ កំពុងតានតឹងដាក់គ្នា។ កន្លងមក អុីរ៉ង់ បានព្រមានបិទច្រកសមុទ្រក៏បានធ្វើឲ្យតម្លៃប្រេងឡើងថ្លៃដែរ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print