អភិបាលក្រុង Busan លាលែងចេញពីតំណែង ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ

ចែករំលែក៖

អភិបាលក្រុងBusan ដែលជាទីក្រុងកំពង់ផែធំបំផុតរបស់កូរ៉េខាងត្បូង កាលពីថ្ងៃទី២៣ខែមេសា បានសម្រេចលាលែងចេញពីតំណែង ហើយសុំទោសជាសាធារណៈ ដោយសារតែរឿងអាស្រូវពាក់ព័ន្ធការបៀតបៀនផ្លូវភេទ។
នៅក្នុងសន្និសីទកាសែតកាលពិថ្ងៃទី២៣ខែមេសា នៅក្នុងទីស្នាកការក្រុងBusan លោក Oh Keo-don បានបញ្ជាក់ថា«ក្នុងនាមជាមន្ត្រីមួយរូប ខ្ញុំសូមលាលែងពីតំណែងទៅរស់នៅរយៈពេលនៃជីវិតចុងក្រោយ ដោយវិប្បដិសារីចំពោះកំហុសឆ្គងរបស់ខ្ញុំ»។
សារព័ត៌មានយ៉ុនហាប់នៅថ្ងៃទី២៤ខែមេសា បានផ្សាយថា លោក Oh Keo-don រងការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ ទៅលើស្ត្រី ដែលជាបុគ្គលិកនៅក្នុងបន្ទប់របស់លោក។ ស្ត្រីរងគ្រោះបានចោទប្រកាន់ អភិបាលក្រុង ហើយបានទាមទារឲ្យលោកចុះចេញពីតំណែង។ ចំណែកជំនួយការរបស់លោក ក៏បានបញ្ជាក់ពីហេតុការខាងលើនោះដែរ ។
លោក Oh Keo-don បានបញ្ជាក់ថាលោកមិនចង់ឲ្យបញ្ហានេះក្លាយទៅជារឿងនយោបាយឡើយ ។ លោកបានលើកឡើងថានេះជារឿងរ៉ាវដែលបានកើតឡើងដោយចៃដន្យ ធ្វើឲ្យផ្លាស់ប្តូរ ជីវិតរបស់នៅរបស់លោក។ ប៉ុន្តែបើទោះបីយ៉ាងណាក្តី កម្លាំងជំនាញនឹងបើកការស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីមូលហេតុពិតប្រាកដ។ នៅពេលនេះអភិបាលរង កាន់តំណែងជំនួសរហូតដល់ខែមេសាឆ្នាំ ២០២១។


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print