អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចម៉ូតូម្នាក់ទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។
មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ឃីម សេរីរ័ត្ន ភេទស្រី អាយុ ២១ឆ្នាំ ដែលធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាក ហុងដា ប៊ីត ពណ៍ក្រហមលាយស ស្លាកលេខ កណ្តាល 1AH-3356 នៅចំណុច មុខបន្ទប់ជួល ផ្លូវ១០៣ សង្កាត់ផ្សារដើមស្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ម៉ោង២០:៣០នាទី ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួនបាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦:១០នាទី នៅចំណុច ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈដែលជនសង្ស័យ បានយកម៉ូតូនោះ បំរ៉ុងទៅបញ្ចាំ រួចបញ្ជូនមកទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ។បន្ទាប់ពីឃាត់ខ្លួនបាន ជនសង្ស័យ បានសារភាពឲ្យដឹងថា ខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន ហើយរូបគេ បានជិះម៉ូតូនោះ ទៅផ្ញើរនៅម្តុំផ្សារទួលគោក សង្កាត់ទឹកល្អក់២ បន្ទាប់មករូបគេបានយកម៉ូតូនោះ បំរ៉ុងយកទៅបញ្ចាំ ស្រាប់តែមានកម្លាំងអាវុធហត្ថមកឃាត់ខ្លួនតែម្តង៕ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print