បន្តប្រុង​ប្រយ័ត្ន​ ខណៈ​ជ្រលងនៃសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយគ្របដណ្តប់លើកម្ពុជា

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្រុម​អ្នក​ព្យាករ​ក្រសួងធន​ធានទឹក​ និង​ឧតុនិយម​បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសថា​ ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០​ តំបន់ទំនាបកណ្តាល​ តំបន់ជួរ​ភ្នំដងរែក​ និងតំបន់មាត់សមុទ្រ​ មានសីតុណ្ហភាពឋិតក្នុងកម្រិតប្រហាក់ប្រហែលគ្នា​ នឹងអាចមានភ្លៀងពីតិចទៅ​មធ្យម​ និងទៅបង្គួរ​ ។

ផ្អែកតាមការ​ព្យាករ​ខាងលេីនេះ​ ក្រុម​ការ​ងារ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បានបញ្ជាក់មូលហេតុថា​ ដោយសារតែជ្រលងនៃសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយគ្របដណ្តប់លើកម្ពុជា។​ នេះបេីយោង​តាមសេចក្តីប្រកាស​ជូន​ដំណឹង​ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០​ ដែលអង្គ​ភាព​ នគរដ្រេហ្គន​ ទទួល​បាន​ នៅព្រឹកថ្ងៃខែដដែលនេះ​ ។

ក្រៅនេះ​ ក្រុម​ការងារ​ក្រសួង​ធនធាន​ទឹក​ ក៏នៅតែបន្តអំពាវនាវ​ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ​ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន នៅបណ្តាខេត្តជាប់សមុទ្រ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី ០១ ខែឧសភា​ឆ្នាំ​២០២០ផងដែរ​ ។

ខាងក្រោម​នេះ​ដែលបានព្យាករ​បង្ហាញថា​ ស្ថានភាពបែបនេះ ធ្វើឲ្យចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ០៥
ខែឧសភា ៖
១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧°C ។​ ផ្នែកខ្លះនៅភាគពាយ័ព្យ និងភាគខាងត្បូង នឹងអាចមានភ្លៀងខ្សោយទៅមធ្យម។

២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°c
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦°c ។ ២។
– នៅបណ្តាខេត្តខ្លះអាចមានភ្លៀងធ្លាក់ខ្សោយ ។

៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-​៣៤°c ។​ នឹងអាចមានភ្លៀងធ្លាក់រាយ​ប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គរ ៕​ ដោយ​ ៖​ សុខខេមរា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print