សម្តេចតេជោហ៊ុន សែន៖ ជនរួមជាតិជាទីស្រឡាញ់ ខ្ញុំគិតថាគោលបំណងដែលយើងម្នាក់ៗចង់បានក្នុងជីវិតគឺសុភមង្គលក្នុងគ្រួសារ

ចែករំលែក៖

ភ្នំពេញ៖ ខ្ញុំគិតថា គោលបំណងដែលយើងម្នាក់ៗចង់បានក្នុងជីវិតគឺសុភមង្គលក្នុងក្រុមគ្រួសារ។ ការចាប់ផ្តើមអប់រំកុមារនៅវ័យតូចៗដូចជាចៅៗរបស់ខ្ញុំទាំងអស់នេះ គឺពិតជាជួយដល់ជីវិតរស់នៅរបស់ពួកគេទៅថ្ងៃអនាគត។

ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលកាលពីពេលថ្មីៗកន្លងទៅនេះបានចំណាយពេលនៅក្បែរចៅៗជាទីស្រឡាញ់គ្រប់គ្នា។ ទោះបីពេលខ្លះយើងមានអារម្មណ៍ខុសគ្នារវាងជីតា និងចៅក៏ពិតមែន តែពេលវេលាដែលយើងបានចំណាយជាមួយគ្នា គឺកាន់តែបង្កើនបាននូវភាពយល់ចិត្ត និងក្តីស្រឡាញ់ទ្វេឡើង។ ខ្ញុំបានបង្ហាញអស់ពីបេះដូងនូវទឹកចិត្តអាណិតស្រឡាញ់ចៅៗ ដោយបានពរចៅ និងដឹកដៃចៅកំសាន្តតាមមាត់សមុទ្រ ព្រមទាំងមានឱកាសបង្ហាត់បង្ហាញអោយចៅៗបានជួប និងចេះគោរពចាស់ទុំទូទៅប្រកបដោយគុណធម៌ សីលធម៌ថ្លៃថ្នូរ និងទឹកចិត្តសណ្តោសដល់ពលរដ្ឋទន់ខ្សោយ។

សូមជូនពរបងប្អូនជនរួមជាតិ និងក្រុមគ្រួសារទាំងអស់បានជួបតែសេចក្តីសុខ និងសុភមង្គមក្នុងក្រុមគ្រួសារគ្រប់ៗគ្នា៕

943834_937450346303463_8232297306614325323_n

12523115_937450352970129_6456697950657794461_n

12507440_937450389636792_1223888667881130924_n

11235435_937450392970125_6416371265851392135_n

12509190_937450539636777_8793446374973512040_n

12509593_937450632970101_8970091811285106603_n

12438952_937450636303434_5342832136928015326_n

1934427_937450532970111_4217885688371290219_n

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print