ខេត្តបាត់ដំបង៖សេចក្តីរាយការណ៏ជាបឋមពីសម្ថកិច្ចមូលដ្ធានបានឲ្យដឹងថា នៅវេលាម៉ោង ៧យប់ថ្ងៃទី២៧ខែមេសាឆ្នាំ២០២០ នៅត្រង់ចំណុចខាងក្រោយសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង ស្ថិតក្នុងក្រុមទី២៦ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបងមានករណីធ្វើអត្តឃាតមួយដោយវិធីចងក។
ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាននៅកន្លែងកើតហេតុបានឲ្យដឹងថា មានករណី អត្តឃាត (ចងក) មួយកើតឡើង ដោយជនរងគ្រោះឈ្មោះ យឿន យ៉ុង ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ បុគ្គលិកសន្តិសុខសាកលវិទ្យាល័យបៀលប្រាយខេត្តបាត់ដំបង មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង បានយកខ្សែអង្រឹងចងកនៅនឹងសសររោងសម្រាកបញ្ចប់ជីវិតនៅនឹងកន្លែងតែម្តង។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចថាក្រោយពីធ្វើការត្រួតពិនិត្យដោយមន្រ្តីជំនាញសមត្ថកិច្ចសន្និដ្ឋានបានថាជនរងគ្រោះពិតបានស្លាប់ដោយសារធ្វើអត្តឃាត (ចងក) ប្រាកដមែន ដោយមានជំងឺប្រចាំកាយព្យាបាលមិនជា ទើបបានជាដាច់ចិត្តបញ្ចប់ជីវិតបែបនេះ។
បើតាមការបកស្រាយពីឈ្មោះយ៉ាន ស្រីណាន ភេទស្រីអាយុ២២ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់ជនរងគ្រោះបានប្រាប់អ្នកយកពត៌មានយើងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៨ខែមេសាឆ្នាំ២០២០វេលាម៉ោង៨និង០៥នាទីនេះថា ដោយមានអ្នកជិតខាងមកប្រាប់ថាបានឃើញឪពុករបស់ខ្លួនស្លាប់នៅក្រោយសាលាបៀលប្រាយស្ថិតនៅក្នុងបរិវេណសាលា។ភ្លាមៗនោះដែរគាត់ក៏បានឃើញឪពុកស្លាប់នៅក្នុងសាលាពិតប្រាកដមែន។
កូនស្រីសពបានបន្តឲ្យដឹងទៀតថា មួយរយ:នេះគាត់បានឃើញឪពុករបស់គាត់មានជំងឺប្រចាំកាយនិងបានព្យាបាលដែរតែព្យាបាលមិនជា។លុះដល់ថ្ងៃកើតហេតុនេះមិនដឹងជាគាត់គិតអ្វីនោះទេទើបបានជាធ្វើអត្តឃាតបែបនេះ។
ក្រោយសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តពោធិ៍វង្ស៕
ដោយ÷ស សារ៉េត