ក្មេងស្ទាវមួយក្រុមដេញកាប់ ក្មេងស្ទាវមួយក្រុមទៀតបង្កការភ្ញាក់ផ្អេីល

ចែករំលែក៖

ភ្នំពេញ​ ៖​ ក្មេងស្ទាវមួយក្រុមដេញកាប់ ក្មេងស្ទាវមួយក្រុមទៀតបណ្តាលម្នាក់រងរបួសធ្ងន់និងអ្នកខ្លះទៀតរត់បាតជេីងសព្រៀតចូលព្រៃដីឡូត៍មួយកន្លែងបាត់អស់បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ។

ហេតុការណ៍​នេះ បានកេីតឡេីងនៅវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៣០​ ខែមេសា​ ឆ្នាំ២០២០ ស្ថិតតាមបណ្ដយផ្លូវR6​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភពពីមិត្តភក្តិរជនរងគ្រោះបានប្រាប់ឲ្យដឹងថា៖​ មុនពេលកេីតហេតុ​ គាត់មិត្តភក្តិទេីបនិងមកពីលេងផ្សារ(អុីអន២)​ ពេលមកដល់ចំណុចកេីតហេតុ​ ស្រាប់តែមានក្រុមជនដៃដល់មួយក្រុមប្រម៉ានជា១០ម៉ូតូមានគ្នាប្រហែលជាង២០នាក់​ ប្រដាប់ដោយកាំបិតប៉័ងតោ​និងដបគុបនិងកាប់ទៅលេីក្រុមជនរងគ្រោះបណ្ដាលអោយយុវជនម្នាក់ដួលម៉ូតូ​រត់មិនរួចត្រូវក្រុមជនដៃដល់កាប់របួសដៃម្ខាងធ្ងន់និងត្រូវស្លឹកត្រចៀកម្ខាង ហេីយបានសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម ចំណែកមិត្តភក្តិខាងជនរងគ្រោះបានផ្ដួលម៉ូតូរត់ចូលព្រៃក្នុងដីឡូត៍បាត់។
ក្រោយពេលកេីតហេតុ​ សមត្ថកិច្ចមូលដ្ថានបានមកដល់កន្លែងកេីតហេតុ​ បានហៅរថយន្តសង្គ្រោះដឹកអ្នករបួសទៅសង្ក្រោះ​សិនរួចចាំមកដាក់ពាក្យបណ្ដឹង​ ដេីម្បីកំណត់មុខសញ្ញាចាប់ក្រុមជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ដោយ៖សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print