ជនញៀនល្បែងអាប៉ោងម្នាក់ ត្រូវបានតុលាការខេត្តកណ្តាលសម្រេចឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

កណ្តាល៖ ជនញៀនល្បែងអាប៉ោងម្នាក់ នៅល្ងាចថ្ងៃទី០៤ ខែឩសភា ឆ្នាំ២០២០ ត្រូវបានលោក អាត ចន្ទ័ដារា ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លេងល្បែងស៊ីសងខុសច្បាប់ មិនរាងចាល” តាមកថាខណ្ឌ៤ ច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង។

ករណីនេះកើតឡើងនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទី។

ជនត្រូវចោទមានឈ្មោះភឿង សុភា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ
មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាលស្រុកស្អាងបានឱ្យដឹងថា៖ មានប្រជាពលរដ្ឋរាយការណ៍ថាមានករណីលេងល្បែងសុីសងខុសច្បាប់(អាប៉ោង)នៅចំណុចកេីតហេតុខាងលេី។

ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនបានជនសង្ស័យចំនួន ១នាក់ រួមទាំងវត្ថុតាងខាងលេីយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print