ជនសង្ស័យ២ក្រុមវាយគ្នាម្ខាងដេកពេទ្យម្ខាងជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញៈ​ ជនសង្ស័យ៣នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេព្រួតគ្នាវាយកាប់ចាក់ទៅលើគូបដិបក្ខបណ្តាលអោយរបួសធ្ងន ម្នាក់កំពុងស្ថិតនៅក្នុងមន្ទីរសង្គ្រោះបន្ទាន់​ដោយសារគំនុំទាស់ពាក្យសំដីគ្នា ស្ថិតតាមផ្លូវបេតុង​ ភូមិរនះ​ សង្កាត់កោះដាច់ ​ខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី៣ឧសភា២០២០​ ។
ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ធ្វើឡើងនៅថ្ងៃទី៤ឧសភា២០២០ យកមកសាកសួរ​ ខណៈម្នាក់ទៀតកំពុងតែរត់គេចខ្លួននៅឡេីយ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១ឈ្មោះ​ ខៀវ​ សុភា​​ អាយុ២៦ឆ្នាំ​ មុខរបរជាងម៉ាស៊ីនត្រជាក់​ រថយន្ត។ ទី២​ ឈមោះខៀវ​ គីនី​ អាយុ២៥ឆ្នាំ​ មុខរបរជាងរថយន្ត។ ទី៣ឈ្មោះ​ ចេប​ សុជាតិ​ អាយុ៣៦ឆ្នាំ ដោយឡែកម្នាក់ទៀតកំពុងគេចខ្លួនមានឈ្មោះ​សុង​ ឈៀងឡុង​ ហៅក្នុយ​ ពួកគេដែលជាជនសង្ស័យទាំង៤នាក់ខាងលេីនេះ​ មានទីលំនៅភូមិចុងកោះ សង្កាត់កោះដាច់​ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ចំណែកជនងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ​ សេត​ បូរ៉េត​ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកោះដាច់​ សង្កាត់កោះដាច់​ ខណ្ឌជ្រោយចង្វា ។ ទី២ឈ្មោះ​ សេត​ បូរី​ និងម្នាក់ទៀតឈ្មោះ ពេជ្រ កក់។

ប្រភពព័ត៌មានអោយដឹងថា មុនកេីតហេតុស្ថិតក្នុងម៉ោង៩និង២១នាទីយប់​ ថ្ងៃទី៣ឧសភា២០២០​ ជនសង្ស័យ២នាក់បងប្អូនបាននាំគ្នាជិះម៉ូតូចេញពីកន្លែងផឹកស៊ីនៅម្តុំរង្វង់មូលនាងមច្ឆា ស្ថិតនៅភូមិគៀនឃ្លាំង​ សង្កាត់ជ្រោយចង្វារ​ លុះមកដល់កំពង់ចម្លងព្រែកលៀប​ កោះដាច់​ ជនសង្ស័យឈ្មោះ​ខៀវ​ សុភា​ ក៏បានទាស់សម្តីជាមួយឈ្មោះពេជ្រ​ កក់​ ហេីយជនសង្ស័យក៏បានទូរស័ព្ទទៅហៅជនសង្ស័យ២នាក់ទៀត​ មានឈ្មោះ​ ចេប​ សុជាតិ​ និងឈ្មោះសេង​ ឈាងឡុង​ ហៅក្នុយ អោយមកចាំនៅកំពង់ចម្លងព្រែកលាប​ ចំនែកភាគីម្ខាងទៀតឈ្មោះពេជ្រកក់ក៏បានទូរស័ព្ទហៅជនរងគ្រោះអោយមកជួយខ្លួនបន្ទាប់ពីជនសង្ស័យទាំង៤នាក់ជិះម៉ូតូទៅស្កាត់ផ្លូវជនរងគ្រោះ​ បន្ទាប់មកជនសង្ស័យឈ្មោះ​ ខៀវ​ សុភា ក៏បានទាញកាំបិតប៉័ងតោកាប់ទៅលេីឈ្មោះសេត​ បូរ៉េត​ និង​ សេត​ បូរី​ បណ្តាលអោយរងរបួសធ្ងន់​ ហេីយជនសង្ស័យក៏បានរត់គេចខ្លួន​ ដោយឡែកជនរងគ្រោះត្រូវបងប្អូនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លុះមកដល់ថ្ងៃទី៤ខែឧសភា ឆ្នាំ២០២០​ សមត្ថកិច្ច​បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ ឯម្នាក់ទៀតរត់គេចខ្លួន។

យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យទាំង៣នាក់​ សមត្ថកិច្ច​សន្និដ្ឋានថា​ ពិតជាបានប្រព្រឹត្តប៉ុនប៉ងឃាតកម្មពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ​កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ហើយឮព័ត៌មានថា មានគេកំពុងរត់ការដោះលែងដោយសម្របសម្រួលជាមួយជនរងគ្រោះ ក្រៅប្រពន្ធ័តុលាការ ចំណែកសមត្ថកិច្ចបានព្យាយាមលាក់រឿងនេះផងដែរ ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print